31 C
Phnom Penh
Monday, November 11, 2024

ទារក (ថៃ ) ឆ្លង កូវីដ .19 ចំនួន 113 នាក់ ស្លាប់ 20 នាក់ ស្រី្តមានផ្ទៃ ពោះ ឆ្លង Covid.19 ចំនួន 2000 នាក់ ស្លាប់ 37នាក់

ស្តាប់អត្ថបទជាសម្លេង

ថៃ÷ គិតត្រឹមថ្ងៃ ទី  14 សីហា នេះ  លោក វេជ្ជបណ្ឌិត  ស៊ុវ៉ាន់ឆៃ  វឌ្ឍនាយីង  ចារើន ឆៃ  (SUWANCHAI WADRANAYING JAREUNCHAI) ប្រធាន នាយកដ្ឋាន សុខាភិបាល បាន ប្រកាស ព័ត៌មាន ពី ករណីដែល ស្ត្រី មានផ្ទៃពោះ ឆ្លង  Covid 19 ថាតាម ស្ថិតិពីខែ ធ្នូ  2020 មកដល់ ថ្ងៃ ទី  11 សីហា  2021 គេបាន រក ឃើញ ស្ដ្រី មាន ផ្ទៃ ពោះ ឆ្លង  Covid.19 ចំនួន  1993 នាក់  ជាជនជាតិ ថៃ ចំនួន  1315 នាក់  និងពលករ មក ពីក្រៅ ចំនួន  678 នាក់ ។ ក្នុងចំនួននេះ មានអ្នកបាន ចាក់វ៉ាក់សាំង ចំនួន 10 នាក់  ហើយ រកបាន ឆ្លង  Covid.19  ចំនួន  113 នាក់  ស្លាប់ ចំនួន  20 នាក់ ។ 

នៅក្នុងការ ឆ្លងមេរោគ  Covid.19 ពី រលក ទី 1 គេ ឃើញ ស្ដ្រីមាន ផ្ទៃ ពោះ  ឆ្លង មាន ចំនួន តិចតួច ណាស់ ។ ប៉ុន្តែ មកដល់រលក ទី 2 ពីខែ ធ្នូ  2020 មក ដល់ ខែ មិនា  2021 មាន ឆ្លង ពី  5 –25 នាក់  ក្នុង មួយ ខែ ។  លុះមកដល់ ខែ មេសា  2021 ជាការ ឆ្លង ក្នុង រលក ទី 3 គេ ឃើញ ស្ត្រីមានផ្ទៃ ពោះ ឆ្លង មេរោគ  Covd.19 កាន់តែច្រើនឡើង ៗ  ហើយមានស្ត្រី មានផ្ទៃ ពោះ   ឆ្លងមានមេរោគ  Covid.19 ក្នុងខែ កក្កដា  ឡើង ដល់  800 នាក់ បន្ថែមទៀតដែលស្ដ្រី មានផ្ទៃពោះ  ចាប់ផ្ដើមស្លាប់តែពី ខែ មេសា  2021 រហូត មក ។ 

ស្ដ្រីមានផ្ទៃ ពោះ បាត់បង់ ជីវិត ដោយសារការឆ្លង  Covid.19 ចំនួន  37 នោះ នៅក្នុងក្រុង បាងកក  7 នាក់  និងនៅតាម ខេត្ត ចំនួន  30 នាក់ ។

សូបបញ្ជាក់ថា ថៃនៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១នេះ ប្រទេសថៃ មានអ្នកឆ្លងចំនួន 22,086នាក់ បាត់បង់ជីវិតចំនួន 217នាក់ សរុបអ្នកឆ្លងទាំងអស់ទូទាំងប្រទេសចំនួន 885,275នាក់ និងអ្នកស្លាប់សរុបចំនួន 7,343នាក់៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img