គណៈកម្មការបោះឆ្នោតថៃ នៅថ្ងៃពុធនេះបានអនុម័តសមាជិកព្រឹទ្ធសភាថ្មីចំនួន២០០រូប ដែលនឹងជំនួសសមាជិកព្រឹទ្ធសភាចាស់ដែលតែងតាំងដោយយោធា។ ក្រុមអ្នកវិភាគនយោបាយបានលើកឡើងថា សមាសភាពថ្មីនៃព្រឹទ្ធសភានេះ អាចធ្វើឱ្យគណបក្សភឿថៃដែលកំពុងកាន់អំណាចពិបាកក្នុងការដឹកនាំប្រទេស។ ត្បិតថា បើទោះបីជាព្រឹទ្ធសភាថ្មីនេះមិនមានតួនាទី ក្នុង ការបោះឆ្នោតអនុម័តនាយករដ្ឋមន្ត្រីក៏ដោយ ក៏ព្រឹទ្ធសភានៅតែរក្សាអំណាចក្នុងការពិនិត្យច្បាប់ និងតែងតាំងសមាជិកសំខាន់ៗនៃស្ថាប័នដែលមានឥទ្ធិពលដូចជា គណៈកម្មការបោះឆ្នោត និងតុលាការធម្មនុញ្ញ។លោក សាវែង ប៊ុនម៉ី (Sawaeng Boonmee) អគ្គលេខាធិការគណៈកម្មការបោះឆ្នោតបានថ្លែងថា មានការពន្យារពេលក្នុងការប្រកាសលទ្ធផល នៃដំណើរការបោះឆ្នោតសមាជិកព្រឹទ្ធសភាដ៏ស្មុគស្មាញ ដែលបានបញ្ចប់កាលពីខែមុនដោយសារតែមានពាក្យបណ្តឹងមួយចំនួន ដែលត្រូវបានពិនិត្យរួចរាល់ហើយ។ លទ្ធផលបណ្តោះអាសន្នបង្ហាញថាព្រឹទ្ធសភាថ្មីនេះមានសមាជិកភាគច្រើនមកពីគណបក្សភូមថៃថៃ (Bhumjaithai) ដែលជាដៃគូចម្រុះដ៏សំខាន់របស់គណបក្សភឿថៃ ខណៈដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សភឿថៃមានចំនួនតិចតួច។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New