UN បាននិយាយកាលពីថ្ងៃទី2 ខែឧសភាថា ការកសាងឡើងវិញក្រោយសង្គ្រាមនៅតំបន់ហ្គាហ្សា តម្រូវឱ្យមានកិច្ចប្រឹងប្រែងជាអន្តរជាតិ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី2 ដោយប៉ាន់ស្មានថា ការចំណាយអាចរហូតដល់ 40ពាន់លានដុល្លារ។ ប្រធាន ក្រុមហាម៉ាស់លោក Ismail Haniyeh បាន បង្ហាញសុទិដ្ឋិនិយមជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងសម្រាប់តំបន់ហ្គាហ្សា បន្ទាប់ពីមានការចរចាជាច្រើនសប្តាហ៍។ ប៉ុន្តែលោក Haniyeh បាននិយាយ នៅក្នុងការអំពាវនាវទៅកាន់អ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាថាក្រុមហាម៉ាស់កំពុងសិក្សាសំណើចុងក្រោយជាមួយ “ស្មារតីវិជ្ជមាន”។ ភាគច្រើននៃតំបន់ហ្គាហ្សា បានក្លាយទៅជាពណ៌ប្រផេះនៃកម្ទេចថ្ម ហើយ UN បានប៉ាន់ប្រមាណតម្លៃនៃការកសាងឡើងវិញចន្លោះពី ៣០ទៅ ៤០ ពាន់លានដុល្លារ។ ជំនួយការអគ្គលេខាធិការ UN លោក Abdallah al-Dardari បានប្រាប់សន្និសីទខ្លីមួយនៅរដ្ឋធានី Amman របស់ប្រទេសហ្សកដានីថា”ទំហំនៃការបំផ្លិចបំផ្លាញ គឺធំធេង និងមិនធ្លាប់មានពីមុនមក… នេះ គឺជាបេសកកម្មដែលសហគមន៍ពិភពលោក មិនបានដោះស្រាយចាប់តាំងពីសង្គ្រាមលោកលើកទី២”។មន្ត្រី UN បាននិយាយថា “72% នៃអគារលំនៅដ្ឋានទាំងអស់ ត្រូវបានបំផ្លាញទាំងស្រុង ឬ ដោយផ្នែក”។ ការកសាងឡើងវិញ គឺកាន់តែលំបាក ដោយសារមានបរិមាណដ៏ច្រើននៃគ្រាប់មិនទាន់ផ្ទុះនៅក្នុងកម្ទេចកម្ចី ដែលទីភ្នាក់ងារការពារជនស៊ីវិលរបស់ Gaza និយាយថា បង្កឱ្យមានការផ្ទុះច្រើនជាង 10 ដង”។ ការវាយប្រហារកាលពីថ្ងៃទី7 ខែតុលា របស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល បណ្តាលឱ្យមនុស្សស្លាប់1,170នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ឈ្លើយសឹក ១២៩នាក់ នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ហើយយោធានិយាយថា៣៤ នាក់ ក្នុងចំណោមពួកគេបានស្លាប់។ការសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 34,596 នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ ក្រុមអ្នកសម្រុះសម្រួលបានស្នើកិច្ចព្រមព្រៀងដែលនឹងបញ្ឈប់ការប្រយុទ្ធរយៈពេល 40 ថ្ងៃ និង ផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល សម្រាប់ អ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់។ រដ្ឋមន្ត្រី ការបរទេសអាមេរិកលោកAntonyBlinken បាននិយាយនៅអ៊ីស្រាអែលកាលពីថ្ងៃពុធថា “ក្រុមហាម៉ាស់ត្រូវនិយាយថាបាទ/ចាស ហើយចាំបាច់ត្រូវធ្វើវាឱ្យសម្រេចបាន”។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកBlinken មេដឹកនាំប្រឆាំងអ៊ីស្រាអែលលោក Yair Lapid បាននិយាយថា នាយក រដ្ឋមន្ត្រីមិនមានលេសនយោបាយណាមួយមិនឱ្យឈានទៅរកកិច្ចព្រមព្រៀង សម្រាប់ ការដោះលែងចំណាប់ខ្មាំងនោះទេ។ មិនថាមានបទឈប់បាញ់គ្នា ឬយ៉ាងណានោះទេលោក Netanyahu បានប្តេជ្ញាថា នឹង បញ្ជូនកងទ័ពជើងគោកអ៊ីស្រាអែលទៅកាន់ទីក្រុង Rafah ទោះបីជាមានការប្រឆាំងពីអាមេរិក ចំពោះប្រតិបត្តិការណាមួយដែលបរាជ័យ ក្នុងការផ្តល់ការការពារដល់ជនស៊ីវិលចំនួន 1.5 លាននាក់ដែលកំពុងស្នាក់នៅទីក្រុងភាគខាងត្បូងនៃតំបន់ Gaza ក៏ដោយ៕ Reuter
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New