30 C
Phnom Penh
Saturday, July 27, 2024

តំបន់ព្រៃឡង់ សត្វស្លាបសំខាន់ៗ ត្រូវបាត់បង់ទីម្រក ដោយសាររងការគំរាមកំហែងពីព្រាន

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ គម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងថា ប្រភេទសត្វស្លាបសំខាន់ៗនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ ត្រូវបានគំរាមកំហែងដោយការបរបាញ់ និងការបាត់បង់ទីជម្រក ដែលតម្រូវឱ្យមានមនុស្សជួយការពារ។

មូលហេតុនោះ គឺបណ្ដាលមកពីសត្វស្លាប ដែលដាក់ពងនៅលើដី ងាយរងគ្រោះដោយសត្វសាហាវដូចជាឆ្កែ មនុស្ស និងសត្វព្រៃដទៃទៀត ខណៈដែលសត្វ ដែលមានសំបុកនៅលើដើមឈើ​ងាយ​នឹង​រង​គ្រោះ​ដោយ​ការកាប់​ឈើ ការបរបាញ់ និងការទន្ទ្រានយកដីព្រៃសម្រាប់ធ្វើកសិកម្ម ឬតាំងទីលំនៅ។ អ្នកការពារសំបុកបក្សីការពារពីការគំរាមកំហែងទាំងនេះទៅលើសត្វទាំងនោះ។

សូមរំឭកថា ក្នុងរដូវបង្តពូជឆ្នាំមុន ក្នុងចន្លោះខែមិថុនា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ សំបុកសត្វសរុបចំនួន១២៧សំបុក និងកូនសត្វចំនួន២៣២ ដែលសុទ្ធជាប្រភេទសត្វកម្រត្រូវបានការពារ ក្រោមកម្មវិធីការពារសំបុក សត្វស្លាបនៅខេត្តព្រះវិហារ ដែលគាំទ្រដោយគម្រោងUSAID ព្រៃឡង់បៃតង។ គម្រោងក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ដល់អ្នកការពារសំបុកសត្វ ជាប្រាក់ប្រចាំថ្ងៃ។ អាស្រ័យលើប្រភេទបក្សី រយៈពេលនៃការការពារ អាចរហូតទៅដល់បីខែ ដោយចាប់ផ្តើមពីការរុករកសំបុកពង និងបញ្ចប់នៅពេលដែលកូនរបស់ពួកវា ញាស់បានជោគជ័យ។

ក្នុងអំឡុងឆ្នាំពេលនោះ កម្មវិធីបានជ្រើសរើស អ្នកការពារសំបុកបក្សីសរុបចំនួន៥៤នាក់ ដើម្បីធ្វើជាអ្នកការពារសំបុកបក្សី និងកូនរបស់ពួកវាពីការគំរាមកំហែង។ ប្រភេទសត្វដែលត្រូវបានការពារនៅក្នុងឆ្នាំនោះ រួមមានសត្វត្រយ៉ងយក្ស ត្រយ៉ងចង្កំកស សត្វក្រៀល ត្រដក់តូច កុកពាក់អំបោះ សត្វដំបងក្រញូង សត្វពពូលទឹក ទាព្រៃស្លាបស និងសត្វត្មាតភ្លើង៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img