28 C
Phnom Penh
Wednesday, January 8, 2025

តុលាការប្រទេសថៃ នឹងជំនុំជម្រះលើសំណុំរឿងរំសាយបក្សប្រឆាំង

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (១២ មិថុនា) នេះ គ្រោងនឹងធ្វើការជំនុំជម្រះលើសំណុំរឿងដែលស្វះស្វែងរកការរំសាយគណបក្សប្រឆាំង បោះជំហានទៅមុខ (MFP) ដែលជាបក្សឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន ជុំវិញការសន្យាក្នុងយុទ្ធនាការដ៏សំខាន់មួយ។ សវនាការនេះគឺជាផ្នែកមួយនៃសំណុំរឿងតុលាការដ៏រសើបចំនួនបី ដែលបានបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ តុលាការ ដែលគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះ មិនបានកំណត់ថ្ងៃប្រកាសសាលក្រមលើសំណុំរឿងដែលពាក់ព័ន្ធនឹងការរំសាយបក្ស បោះជំហានទៅមុខ MFP នេះទេ។ កាលពីខែមេសា តុលាការបានយល់ព្រមបើកសវនាការលើសំណុំរឿងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលស្វះស្វែងរកការរំលាយបក្ស MFP នឹងដាក់ឬម្រាមយោបាយរយៈពេល ១០ ឆ្នាំលើបណ្តាថ្នាក់ដឹកនាំរបស់គណបក្ស ដោយសារយុទ្ធនាការកំណែទម្រង់លើច្បាប់ប្រមាថព្រះមហាក្សត្រ ឬច្បាប់ប្រមាថព្រះចេស្តា របស់ប្រទេស។ ច្បាប់ ដែលការពាររបបរាជានិយមពីការប្រមាថ និងការបរិហារកេរ្តិ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់បទល្មើសនីមួយៗតាមជាក់ស្តែង។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img