កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានតុលាការធម្មនុញ្ញនៃប្រទេសថៃ បានឱ្យដឹងថា តុលាការគួរតែអាចចេញសាលក្រម នៅត្រឹមខែកញ្ញាខាងមុខសម្រាប់សំណុំរឿងចំនួន២ ដែលអាចនឹងឈានដល់ ការដកហូតតំណែងនាយករដ្ឋមន្ត្រី របស់លោក Srettha Thavisin និងការរំលាយគណបក្សប្រឆាំង Move Forward។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤។សំណុំរឿងធំៗទាំង២ខាងលើ បានបង្កើនភាពស្រពេចស្រពិលផ្នែកនយោបាយ នៅក្នុងប្រទេសថៃ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបាននិងកំពុងតែជួបការលំបាក់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញចាប់តាំងពីបានរងផលប៉ះពាល់ខ្លាំងធ្ងន់ធ្ងរ ដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ លោក Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រកាសសាលក្រមនឹងត្រូវធ្វើឡើងមិនឱ្យយូរលើសពីខែកញ្ញា នោះឡើយ។ កាលពីខែឧសភា តុលាការបានប្រកាសថា កាលបរិច្ឆេទបើកសវនាការបន្ទាប់ក្នុងសំណុំរឿង Move Forward នឹងប្រព្រឹត្តទៅ នាថ្ងៃពុធសប្តាហ៍នេះ ខណៈសវនាការសម្រាប់បណ្តឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី នឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកក្កដា។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New