29 C
Phnom Penh
Saturday, January 11, 2025

ដ្ឋមន្ត្រី​អាល្លឺម៉ង់​ ដែលហៅប្រធានាធិបតី ​ស៊ី ជីនភីង «ជន​ផ្តាច់ការ»

ប្រទេសចិន បានតវ៉ា​ជាមួយប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​បាន​ដាក់ងារ​លោកប្រធានាធិបតី ​ស៊ី ជីនភីង (Xi Jinping) ថាជា «ជនផ្តាច់ការ» ដោយបានហៅ​ការ​ដាក់​​ងារ​​បែបនេះ​ថា «មិនសមហេតុផល» និង ​ជា «ការញុះញង់នយោបាយបើកចំហ» ។

​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ បាន​និយាយ​នៅ​ពេលនោះថា៖​«ប្រសិនបើលោក ពូទីន ឈ្នះសង្គ្រាមនេះ តើនឹងជាសញ្ញាសម្រាប់មេដឹកនាំផ្តាច់ការផ្សេងទៀតនៅក្នុងពិភពលោក ដូចជាលោកស៊ី ដូចជាប្រធានាធិបតីចិន?»។​

​អ្នកនាំពាក្យក្រសួងការបរទេសចិន បាន​លើក​ឡើង​ថា៖«​នេះ​គឺ​ជាការ​ញុះញង់នយោបាយបើកចំហ» ដោយបន្ថែមថា​ប្រទេសចិនបានតវ៉ា​ទៅកាន់ប្រទេសអាល្លឺម៉ង់។

មុននេះ លោកស្រីបានពណ៌នាអំពីទិដ្ឋភាពនៃការធ្វើដំណើរទៅកាន់ប្រទេសចិនថា «ច្រើនជាងការភ្ញាក់ផ្អើល» ហើយបាននិយាយថា ទីក្រុងប៉េកាំងកំពុងក្លាយជាគូប្រជែងជាប្រព័ន្ធច្រើនជាងដៃគូពាណិជ្ជកម្ម។

កាលពីខែមិថុនា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) ក៏បានហៅលោក ស៊ី​ ថាជា «ជនផ្តាច់ការ» មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនកែន (Antony Blinken) បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែល​ជា​ដំណើរទស្សនកិច្ច​ថ្នាក់​ខ្ពស់បំផុត​​ក្នុងរយៈពេល​ជា​ច្រើនឆ្នាំ​ ដើម្បី​​បន្ថយ​កម្រិត​កម្តៅ​​របស់មហាអំណាច​ទាំង២៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img