34 C
Phnom Penh
Monday, February 6, 2023

ជប៉ុន និងបារាំង បង្កើនប្រតិបត្តិការសន្តិសុខ ក្នុងតំបន់អាស៉ីប៉ាស៊ីហ្វិក

(ប៉ារីស)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្ដាហ៍នេះបានសន្យាថានឹងបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាឱកាសដែលលោក គីស៉ីដា បំពេញទស្សនកិច្ចជាលើកដំបូងក្នុងទីក្រុងប៉ារីស ចាប់តាំងពី ឡើងកាន់អំណាចមកកាលពីខែតុលា ឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ជប៉ុន នៅក្នុងឆ្នាំ២០២៣នេះបានកាន់តំណែងជាប្រធាននៃក្រុមបណ្ដាប្រទេស G7 ហើយលោក គីស៊ីដា នៅថ្ងៃចន្ទសប្ដាហ៍នេះបានបំពេញដំណើរទស្សនកិច្ច មួយជុំទៅកាន់តំបន់អឺរ៉ុប និងអាមេរិកខាងជើង ដោយផ្ដើមមុនគេនៅប្រទេសបារាំង អ៉ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ម៉ាក្រុង លោក គីស៉ីដា បាននិយាយថាលោកកំពុងសម្លឹងមើលលើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបារាំង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «បារាំងគឺជាប្រទេសជាដៃគូដ៏ឈានមុខមួយ ដែលបានចូលរួមចំណែកក្នុងសមិទ្ធផលនៃ ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបន្ថែមថា «ខណៈការប៉ុនប៉ងដោយឯកតោភាគី ដើម្បីប្រើកម្លាំងបាយកែប្រែស្ថានភាពដើម នៅក្នុង តំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ព្រមទាំងបរិយាកាសសន្តិសុខកាន់តែកើនឡើង យើងរំពឹងថាបន្តកិច្ចសហប្រតិបត្តិការជាមួយបារាំង»។

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក គីស៉ីដា លោក ម៉ាក្រុងក៏បានសង្កត់ដែរថាបារាំង និងជប៉ុន នឹងបន្តធ្វើសកម្មភាពរួមគ្នា នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ខណៈលោក គីស៉ីដាផ្ទាល់បានសន្យាដែរថាជប៉ុននឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីសំណាក់ រុស្ស៉ី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img