ខេត្ដស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ត្រូវទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០២ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីររំលោភសេពសន្ថវៈ។
កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង និងដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ធ្វើប្រតិបត្តិការបង្ក្រាបករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្ការីសស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់៖
១.ឈ្មោះ រុន សុភី ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
២.ឈ្មោះ លឹម សឿន ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅច្ចុប្បន្នភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះឈ្មោះ ស ចរយ អាយុ ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូ០១ គ្រឿង
– ទូរស័ព្ទចំនួន០១ គ្រឿង
– សំលៀកបំពាក់ចំនួន០៣ សម្រាប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News