32 C
Phnom Penh
Friday, October 25, 2024

ជនសង្ស័យចំនួន០២ ញ៉ាមធ្វើសកម្មភាពកាច់កម៉ូតូជាច្រើនដងត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ជនសង្ស័យ២នាក់ដែលសកម្មក្នុងការលួចកាត់កម៉ូតូនៅក្រុងកំពង់ឆ្នាំង ធ្វើឱ្យប្រជាពលរដ្ឋខ្លាច រអា ត្រូវបានសមត្ថកិច្ចនគរបាលសហការគ្នា ព័ទ្ធចាប់បានហើយកាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៣ ខណៈដែលពួកគេចេញធ្វើសកម្មភាពជាថ្មីម្ដងទៀត។

មកដល់ពេលនេះ ជនសង្ស័យទាំង២នាក់ ពុំត្រូវបានសមត្ថកិច្ចនគរបាលបង្ហាញអត្តសញ្ញាណនៅឡើយទេ ព្រោះនៅស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។

យ៉ាងនេះក្តី រូបភាពសកម្មភាពដែលប៉ូលីស ចាប់ជនសង្ស័យខាងលើ ត្រូវបានបែកធ្លាយពេញបណ្ដាញសង្គម ដែលរួមមានវត្ថុតាងអាវុធខ្លីប្រដាប់កាច់សោម៉ូតូ និងសកម្មភាពរបស់ប៉ូលីសចាប់ឃាត់ជនសង្ស័យទាំង២នាក់នោះផងដែរ។

សមត្ថកិច្ចបានដករហូតនៅវត្ថុតាងរួមមានសោរសម្រាប់កាច់កម៉ូតូជាច្រើន កាំភ្លើងខ្លីមួយដើម និងម៉ូតូមួយគ្រឿងផងដែរ។

គួរបញ្ជាក់ដែរថា ជនសង្ស័យទាំង២នាក់ខាងលើ បានចេញធ្វើសកម្មភាព កាច់កម៉ូតូក្នុងក្រុងកំពង់ឆ្នាំងធ្វើឲ្យសមត្ថកិច្ចឈឺក្បាលក្នុងរយៈការកន្លងមក។ ប៉ុន្តែដោយសារជុងមិនភ្លេចកុកពេលដែលជនសង្ស័យទាំងពីរនាក់ចេញធ្វើសកម្មភាពជាថ្មីម្ដងទៀត ត្រូវបានសមត្ថកិច្ច ដែលកំពុងតែពួនស្ទាក់ចាប់ខ្លួនតែម្ដង។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img