32 C
Phnom Penh
Friday, October 25, 2024

ជនល្មោភកាម រំលោភប្អូនស្រីបង្កើតបានសម្រេច៣ដង ត្រូវបាននគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ យុវជនជាបងបង្កើតម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួន ក្រោយពីឪពុកម្ដាយ ដាក់ពាក្យបណ្តឹងដោយសារតែជនសង្ស័យ ជាបងរូបនេះបង្ខំចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេច ៣ដង ហើយនាងទ្រាំលែងបាន។

ការឃាត់ខ្លួនជនសង្ស័យជាបងបង្កើតដែលចាប់ប្អូនរំលោភនេះ បានកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ ខ្លួនបាននោះមាន ឈ្មោះ ថា ចំរើន ភេទប្រុស អាយុ២៤ ឆ្នាំ (មុខរបរកម្មកររោងចក្រ) ដែលមានឪពុកឈ្មោះអ៊ុន ប៊ុនថា អាយុ៥៧ឆ្នាំ និង ម្តាយឈ្មោះភឿង គីមហ័រ អាយុ ៦០ឆ្នាំ រស់នៅក្នុងបន្ទុក។

លោកអធិការនគរបាលស្រុកថ្ពងបានបន្តទៀតថា ជន សង្ស័យខាងលើតែងតែប្រើប្រាស់គ្រឿងញឹកញាប់ ហើយក៏ចូលចិត្តមើលរឿងអាសអាភាស រួចហើយក៏មានអារម្មណ៍ចង់រួមភេទ ទើបសម្រេចចិត្ត ចាប់បង្ខំប្អូនស្រីខ្លួនឯងរំលោភតែម្តង។

លោកវរសេនីយ៍ឯកហ៊ុន សុខហុន បញ្ជាក់ថា ជនសង្ស័យ ជាបងបង្កើតបានធ្វើសកម្មភាពចាប់រំលោភប្អូនស្រីដោយ÷ លើកទី១នៅថ្ងៃ ខែ មិនចាំ ក្នុងឆ្នាំ ២០២២ ដោយនៅប្រហែលម៉ោង១ជាងរសៀលឃើញប្អូនស្រីជនរងគ្រោះអាយុ១៥ឆ្នាំ អង្គុយមើលទូរស័ព្ទយកលេស ប្រើប្អូនស្រីខ្លួនឲ្យឡើងទៅលើផ្ទះយកឌុយសាកទូរស័ព្ទ ហើយខ្លួនឡើងតាមក្រោយបានគំរាមប្អូនស្រីចាប់រំលោភបានសម្រេច ១លើក ខណ:ឪពុកម្តាយមិននៅផ្ទះ។ លើកទី២ ប្រហែលម៉ោង១២ថ្ងៃត្រង់ជាងនៅផ្ទះតៀមខាង បន្ទាប់ពីប្រើជនរងគ្រោះឲ្យទៅយកដងសន្ទូច រួចខ្លួនដើរតាមក្រោយគំរាមចាប់រំលោភបានសំរេច១លើកទៀត ខណ:ឪពុកម្តាយមិននៅ។

លើកទី៣នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យជាបងបានប្រើជនរងគ្រោះឲ្យទៅដេញគោមកផ្ទះ។ ប៉ុន្តែគោរត់ចូលព្រៃពីក្រោយផ្ទះចំងាយ២០០ ម៉ែត្រក៏ឆ្លៀតឱកាសឲ្យជនរងគ្រោះចូលដេញគោក្នុងព្រៃខ្លួនក៏ដើរក្រោយរួចក៏បានចាប់រំលោភជនរងគ្រោះបាន ១លើកទៀត។ ដោយប្អូនស្រីបង្កើតទ្រាំចំពោះទង្វើររបស់បងលែងបាន ពេលត្រឡប់មកផ្ទះវិញក៏បានប្រាប់រឿងទាំងអស់នោះទៅឪពុកម្តាយ រួចក៏មកប្តឹងសមត្ថកិច្ចជំនាញតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក លោកអធិការនគរបាលស្រុកថ្ពង ក៏បានដឹកនាំ កំលាំងស្រាវជ្រាវទើប បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីសួរនាំ។ បើតាមចម្លើយសារភាពខ្លួនពិតជាបានរំលោភសេពសន្ថវ:លើជនរងគ្រោះបាន៣លើកប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img