ខេត្ដស្វាយរៀង៖ នៅយប់ថ្ងៃទី៧ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៩និង២០នាទី បន្ទាប់ពីមានប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីផ្ទុះគ្រាប់បែកនៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពងចក ស្រុករំដួល ក្រោយពីបានទទួលពត៌មានភ្លាមនោះលោកវរសេនីយ៍ មាស ធួក អធិការនគរបាលស្រុករំដួល បានដឹកនាំកម្លាំង ជំនាញចុះដល់កន្លែងកើតហេតុតែម្ដង
។


លោកវរសេនីយ៍ឯក មាស ធួក បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា នៅពេលចុះដល់កន្លែងកើតហេតុភ្លាមនោះ ឃើញមានជនរងគ្រោះចំនួន៦នាក់៖
ទី១.ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវចំក្រោមដោះខាងស្តាំរបួសធ្ងន់ (បញ្ជូនទៅមន្ទីពេទ្យខេត្ត)។


ទី២.ឈ្មោះ ហុីង សារ៉ាន់ ភេទស្រីអាយុ៥៨ឆ្នាំ រងរបួសជើងស្តាំ
ទី៣.ឈ្មោះ ព័ណ អុីមុី ភេទស្រីអាយុ៣ឆ្នាំ
ទី៤.ឈ្មោះ ប៉ែន សុីថា ភេទស្រីអាយុ៥៦ឆ្នាំ រងរបួសដៃ
ទី៥.ឈ្មោះ ប៉េ ចំណាប់ ភេទប្រុសអាយុ៣ឆ្នាំ
និងទី៦.ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ អ្នករងគ្រោះទាំងអស់គ្នាមានទីលំនៅភូមិ ឃុំខាងលើ។


លោកបានបន្ដថា អ្នករងរបួសទាំង៦នាក់ខាងលើបានត្រូវ និងអំបែងគ្រាប់បែកដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ុំ ផា ភេទ ប្រុសអាយុ៦៩ឆ្នាំ យោធាចូលនិវត្ត មានទីលំនៅភូមិព្រៃគាវ ឃុំកំពងចក ស្រុករំដួល ខេត្ដស្វាយរៀង។


នៅចំពោះមុខជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកគ្រាប់បែកផ្លែប៉ម មកគុបលើអ្នកទាំងនោះប្រាកដមែន ដោយមូលហេតុ ផឹកស្រាស្រវឹងទំនាស់ពាក្យសំដីរឿងព្រំប្រទល់របង។


បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿង និងចាត់ការតាមនិតិវិធីច្បាប់ ៕






ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News