រតនគិរី៖ អាជ្ញាធរស្រុកអូរជុំ ខេត្តរតនគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋ ជាង ១ម៉ឺននាក់ ស្មើនឹង៩០% បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson and Johnson រយៈពេល១៦ថ្ងៃ គិតត្រឹមថ្ងៃទី១០ ខែសីហា។
ស្រុកអូរជុំ មានឃុំចំនួន៧ និងប្រជាពលរដ្ឋ ៧ជនជាតិដើមភាគតិច ដែលមានសរុបប្រមាណជាង២ម៉ឺននាក់ ហើយពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងដែលត្រូវទទួលចាក់សាំងនាពេលនេះមានចំនួនជាង ១ម៉ឺននាក់។
ការបញ្ជាក់បែបនេះរបស់លោក ធូ ឃឿ អភិបាលស្រុកអូរជុំ ក្នុងឱកាសចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនៅវិទ្យាល័យប៊ូថងអូរជុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះលោកអភិបាលស្រុកក៏បានជំរុញ និងអំពាវនាវដល់អាជ្ញាធរតាមភូមិឃុំឱ្យចុះផ្សព្វផ្សាយ និងបញ្ជ្រាបដំណឹងនៃការទទួលបាក់សាំងរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលឱ្យគាត់បានដឹងគ្រប់គ្នា ដើម្បីមកទទួលបានវ៉ាក់សាំងដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ និងរូបភាពដោយ៖ Puthi News