ស្តាប់អត្ថបទជាសំឡេង
ចំនួនសរុបនៃអ្នកឆ្លងវីរុសកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ជាង ៤៤,១៤លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្នុងនោះមានអ្នកស្លាប់ជាង ៧០ម៉ឺន៩ពាន់នាក់។ តួលេខនេះត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ ចនហប់គីនស៍ (Johns Hopkins) នៅថ្ងៃសុក្រនេះ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ តួលេខពេញលេញបង្ហាញថា ចំនួនសរុបនៃអ្នកឆ្លងវីរុសកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ ៤៤,១៤០,១០៨នាក់ ហេីយចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡេីងដល់ ៧០៩,៩១០នាក់។


ទិនានុប្បវតិ្តវេជ្ជសាស្ត្ររបស់អាមេរិក បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះនៅក្នុងអាមេរិកត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងពីវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ ដែលតា (Delta)។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ស្ត្រីមានផ្ទៃពោះជាង ១២ម៉ឺន៥ពាន់នាក់នៅក្នុងអាមេរិកបានធ្វេីតេស្តវិជ្ជមានវីរុសកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦១នាក់។


ទិនានុប្បវតិ្តវេជ្ជសាស្ត្ររបស់អាមេរិកបានចង្អុលបង្ហាញថា ស្ត្រីមានផ្ទៃពោះហាក់ដូចជាងាយកេីតមានអាការៈធ្ងន់ធ្ងរបន្ទាប់ពីបានឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ ដែលតា (Delta)។
ចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ នៅក្នុងអាមេរិកបានកើនឡើងលើស ៧០ម៉ឺននាក់នៅថ្ងៃទី០១ ខែតុលា ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ចំនួននេះបានឡេីងលើសចំនួនសរុបនៃអ្នកស្លាប់ដោយសារផ្តាសាយធំឆ្នាំ១៩១៨ នៅក្នុងអាមេរិក។


ក្រុមអ្នកជំនាញផ្នែកសុខភាពសាធារណៈបានសម្តែងការព្រួយបារម្ភរបស់ពួកគេថា អាចនឹងមានរលកឆ្លងវីរុសកូវីដ-១៩ ខ្លាំងមួយទៀតនៅក្នុងអាមេរិកដោយសារតែរដូវរងាកាន់តែជិតមកដល់៕ វីរុសកូវីដ-១៩ ខ្លាំងមួយទៀតនៅក្នុងអាមេរិកដោយសារតែរដូវរងាកាន់តែជិតមកដល់៕


អត្ថបទ និងរូបភាពដោយ៖Puthinews