ចិនបានសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាព្រមទាំងគាំទ្រនិងបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា។ ក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនចិន នៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃចន្ទទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនសាធារណការឯកឧត្តមរដ្ឋមន្ត្រីក្រសួងនិងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូបបានជួបពិភាក្សាការងារជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនចិន។ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅនឹងប្រកបដោយលទ្ធផលផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាង កម្ពុជា-ចិន។




ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New