27 C
Phnom Penh
Thursday, December 8, 2022

ចិន នឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Games ក្នុងឆ្នាំ២០២៣ បន្ទាប់ពីពន្យារពេលដោយសារកូវីដ-១៩

(ហាងស៊ូ)៖ ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Asian Games ឆ្នាំ២០២២ ដែលលើកទៅធ្វើនៅឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីនាថ្ងៃអង្គារ បន្ទាប់ពីបានផ្អាកការរៀបចំព្រឹត្តិការណ៍នៅទីក្រុង Hangzhou ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ។

ព្រឹត្តិការណ៍ខាងលើឥឡូវនេះនឹងធ្វើឡើងនៅទីក្រុង Hangzhou ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការអះអាងពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។

ព្រឹត្តិការណ៍នេះដើមឡើយគ្រោងនឹងធ្វើឡើងនៅខែកញ្ញាឆ្នាំនេះ ប៉ុន្តែអ្នករៀបចំកម្មវិធីកាលពីខែឧសភា បានសម្រេចពន្យារពេល ដោយសារចិនបានព្យាយាម ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងធំនៅក្នុងតំបន់ជាច្រើននៃប្រទេស។

OCA បានលើកឡើងនៅថ្ងៃអង្គារថា កាលបរិច្ឆេទថ្មីនេះត្រូវបានជ្រើសរើស «កុំឲ្យមានការប៉ះពាល់ទៅនឹងព្រឹត្តិការណ៍កីឡាធំៗដទៃទៀត»។

សូមជម្រាបថា ព្រឹត្តិការណ៍ Asian Games ជាទូទៅបានទាក់ទាញអត្តពលិកជាង ១០,០០០នាក់ មកពីទូទាំងតំបន់បានចូលរួម៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img