28 C
Phnom Penh
Friday, November 22, 2024

ចិន និងរុស្ស៊ី ពង្រីកកិច្ចសហប្រតិបត្តិការយោធាដល់សមុទ្ធចិនខាងត្បូង

សម្ព័ន្ធមិត្តកុម្មុយនីស្តចិន និងរុស្ស៊ី បានបង្កើនសកម្មភាពយោធារួមគ្នានៅសមុទ្ធចិនខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់រំវាងជប៉ុន អាម៉េរិក និងហ្វីលីពីន ដែលធ្វើសមយុទ្ធរួមគ្នាកាន់តែច្រើនឡើងៗ…។ កាសែត The People’s Liberation Army Dailyជា កាសែតផ្លូវការរបស់យោធាចិនការរបស់យោធាតិមិននិមានរាយការណ៍កាលពីថ្ងៃអង្គារទី១៦កក្កដាថា នាវាចម្បាំងរបស់ចិននិងរុស្ស៊ី បានល្បាតនៅសមុទ្ទចិនខាងត្បូង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានល្បាតនៅភាគខាងលិច និងខាងជើងសមុទ្ទប៉ាស៊ីហ្វិកក្នុងខែនេះ។ ឥឡូវនេះ តំបន់នៃសកម្មភាពបានផ្លាស់ប្តូរទៅសមុទ្ទចិនខាងត្បូង។ កងនាវារួម មានដូចជា៖ នាវាពិឃាដចិន Yinchuan និងនាវាចម្បាំងរុស្ស៊ី រួមជាមួយនឹងឧទ្ធម្ភាគចក្រលើនាវា និងបុគ្គលិកប្រតិបត្តិការពិសេស។ ក្រៅពីការល្បាត កងទ័ពជើងទឹកបានធ្វើសមយុទ្ធសម្រាប់ការត្រួតពិនិត្យនៅនឹងកន្លែង ការរឹបអូស និងការចុះចតឧទ្ធម្ភាគចក្រនៅលើនាវា។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img