ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នៅទីបញ្ជាការដ្ឋានកងពល លេខ៧០ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ជាការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ក្នុងការធានាឱ្យបាននូវ ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ទល់នឹងការវាយលុកនៃមេរោគដែលតា ដែលតា (Delta) ក្នុងសហគមន៍ និងការត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews