មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចាប់ខ្លួនមនុស្សបីនាក់ ក្នុងចំណោម៤នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកា ៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

យោងតាមមន្ត្រីឧទ្យានុរក្ស ដែលចូលរួមប្រតិបត្តិការបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយមានការសង្ស័យក្រុមការងារបានចាប់ឃាត់រថយន្តMAZDAចំនួន ០១គ្រឿងពាក់ស្លាក់លេខ 2AP-9211 ដើម្បីសួរនាំ ក្រោយឃើញសមត្ថកិច្ច ជនសង្ស័យម្នាក់ក្នុងចំណោម ៤នាក់ បានរត់គេចខ្លួនបាត់។ ប្រភពបន្តថា ដោយឃើញដូច្នេះ ក្រុមការងារបានស្ទាក់ចាប់ឃាត់បានមនុស្សចំនួន០៣នាក់ និងដកហូតវត្ថុតាងរួមមាន ៖

- អាវុធប្រភេទ វែង ចំនួន០៥ដើម មាន៖ ១)- CZ 457 PREMIUM ចំនួន០១ដើម បង់ដាក់គ្រាប់ ចំនួន០១- សឺមែល ចំនួន០១គ្រាប់ ២)- CZ 457 PREMIUM ចំនួន០១ដើម បង់ដាក់គ្រាប់ ចំនួន០១- សឺម៉ែល ចំនួន០១គ្រាប់- ពិលបំពាក់ ជាប់អាវុធ ចំនួន០១គ្រាប់ ៣)- CZ 452-2EZKM ចំនួន០១ដើម បង់ដាក់គ្រាប់ ចំនួន០១- សឺម៉ែល ចំនួន០១គ្រាប់ ៤)- PROPERTY OF U.S. GOVT. M-16A1 CAL .5.56 M.M (អឹមសី/R)ចំនួន០១ដើម – បង់ដាក់គ្រាប់ ចំនួន០១- បំពាក់ HE510C-GR#017482594 ចំនួន ០១ – បំពាក់ HM3X #023823475 ចំនួន ០១ ។ ៥)- អាវុធ AK(ចិន) ស្វាយបត់ ចំនួន០១ដើម – បង់ដាក់គ្រាប់ ចំនួន០១- ឡាសែរ ចំនួន០១គ្រាប់
- អាវុធប្រភេទ ខ្លី ចំនួន០៣ដើម ១. អាវុធខ្លី ម៉ាក(CF98-9) លេខ 008494 08 236 ចំនួន០១ដើម – បង់ដាក់គ្រាប់ ចំនួន០១ , ២. អាវុធខ្លី ម៉ាក UL TRA CRIMSON CARRY II KIMBER MFG KU134831 YONKERS NY YSA ចំនួន០១ដើម- បង់ដាក់គ្រាប់ ចំនួន០១ ៣. អាវុធខ្លី ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm លេខ 215553 – បង់ដាក់គ្រាប់ ចំនួន០១
សរុបអាវុធ មានចំនួន ០៨ដើម - វត្ថុតាងសត្វព្រៃ
១. សត្វឈ្លូស ងាប់ ចំនួន ០២ក្បាល ស្មើនឹង ចំនួន ២០គីឡូក្រាម
២. សត្វឈ្លូស រស់ ចំនួន ០១ក្បាល (កូន)
៣. សត្វជ្រូកព្រៃ ងាប់ ចំនួន០១ក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម
៤. សត្វឆ្មាបា ចំនួន០១ក្បាល ស្មើនឹង ចំនួន ០២គីឡូក្រាម
វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅមន្ទីរបរិស្ថាន និងមនុស្សបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់៕


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News