30 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនបានហើយ! មនុស្សប្រុសស្រី៥នាក់ ត្រូវបានចាប់ខ្លួនក្រោយធ្វើកម្មភាពលួចលុយនៅកន្លែងវេរលុយជាច្រើនខេត្ត

ស្តាប់អត្ថបទជាសម្លេង

កំពត៖  ក្រោយមានការស៊ើបអង្កេតបឋមរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងទទួលបញ្ជាពីប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នគរបាល នៃស្នងការដ្ឋានខេត្តកំពត បានសុំពន្លាតដែនសមត្ថកិច្ច  សហការជាមួយកម្លាំងក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់  ពីបទលួចតាមកន្លែងវេរលុយជាច្រើនខេត្ត  នាពេលកន្លងមក។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកវរសេនីយឯក លក ញ៉ាវ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត  បានបញ្ជាក់ថា ដោយអនុវត្តតាមដីកាចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត  នូវការអនុញ្ញាតបើកកិច្ចស៊ើបអង្កេតបឋម និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ព្រមទាំងបានទទួលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត លោកបានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះទៅកាន់ទឹកដីភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់។ ពួកគេជាប់ពាក់ព័ន្ធនឹងបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តឡើងតាមកន្លែងវេរលុយក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ចាម និងខេត្តព្រៃវែង  ជាបន្តបន្ទាប់ រយៈពេលប្រហែលមួយឆ្នាំមកហើយ។ 

សូមបញ្ជាក់ថា  ជនសង្ស័យទាំង៥នាក់ រួមមាន ១. ឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ ៤៥ឆ្នាំ, ២. ឈ្មោះ ឈុំ ស្រី ភេទស្រី អាយុ ៦០ឆ្នាំ, ៣. ឈ្មោះ ដេត ឃុន ភេទប្រុស អាយុ ៣៨ឆ្នាំ។  អ្នកទាំង៣នាក់ មានទីលំនៅឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកទី  ៤. ឈ្មោះ តន់ សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅឃុំសូយោង ស្រុកបារាយ ខេត្តកំពង់ធំ,  ៥. ឈ្មោះ ហឿង សំអាត ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រត្តិបត្តការណ៍នេះ សមត្ថកិច្ចក៏រឹបអូសបានរថយន្តចំនួន ២គ្រឿងផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img