31 C
Phnom Penh
Friday, November 22, 2024

ឃុំខ្លួនជនជាតិចិនម្នាក់ ករណីបង្ខាំងជំរិតទារប្រាក់ជាង ៥៦ ម៉ឺនដុល្លារអាមេរិក

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទ “បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥៦៥ ០០០ ដុល្លារអាមេរិក” ។ 

ជនជាប់ចោទ ឈ្មោះ WANG ZHANG FU ភេទប្រុស អាយុ៤១ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅខុនដូ ព្រីនស៍ដាយមិនវ័ន ជាន់ទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ ជនសង្ស័យ  ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ និងបានកសាង សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទឧក្រិដ្ឋបង្ខាំងមនុស្ស និងជំរិតទារប្រាក់។

ទាក់ទិនបទចោទខាងលើនេះ ត្រូវបានគេដឹងថា កាលពីវេលាម៉ោង៤កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីឧក្រិដ្ឋជន១ ក្រុមសុទ្ធតែជនជាតិចិន ជិះរថយន្តមួយគ្រឿងឡិចស៊ីស ពណ៌ផ្សែងបារី បានធ្វើ សកម្មភាពចាប់ ជនរងគ្រោះម្នាក់ជាជន ជាតិចិនដូចគ្នារុញចូល រថយន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់ ២ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។ ក្រោយឧក្រិដ្ឋជន ចាប់ជនរងគ្រោះយកទៅ រហូតដល់វេលាម៉ោង១ និង២០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២២ ទើបឧក្រិដ្ឋជនបានធ្វើការដោះលែងជនរងគ្រោះមកវិញដែលជាថ្នូរ នឹងទឹកប្រាក់ ៥៦ ៥០០០ ដុល្លារអាមេរិក។ បន្ទាប់ពីមានការដោះលែងជនរងគ្រោះ ក៏បានសហការជាមួយសមត្ថកិច្ច ដាក់ពាក្យបណ្តឹងប្តឹងចំពោះជនល្មើស៤នាក់ ដែលពាក់ព័ន្ធ ក្នុងអំពើចាប់ បង្ខាំងជំរិត ទារប្រាក់នោះ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីហេតុការនោះបានកើតឡើងកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាល ជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានចុះទៅដល់ និងបានធ្វើកំណត់ហេតុ ដោយកំណត់ មុខសញ្ញាក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់នោះ។ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាបានបើក ការស៊ើបអង្កេត និងស្រាវជ្រាវតាមរយៈកាមេរ៉ា សុវត្ថិភាពនៅលើដងផ្លូវសាធារណៈ និងយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះទើប ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់៕

អត្ថបទ និងរូបភាព ដោយ៖ Puthinews

អានបន្ត

spot_img
spot_img