30 C
Phnom Penh
Saturday, July 27, 2024

ឃាត់ ខ្លួនជនសង័្សយ ជាមេខ្យល់ម្នាក់ ករណីនាំពលរដ្ឋឆ្លងដែន ដើម្បីចាត់តាមច្បាប់

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង ៖ នៅល្ងាចទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ ដំបង លោកវរសេនីយ៍ ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក សំពៅលូន បានដឹកនាំកម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងវរសេនាតូចនគរ បាល ការពារព្រំដែនគោកលេខ៨១៧ ដែល មានលោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជា ការ រួមជាមួយ កម្លាំងវរសេនាតូចលេខ១ និងកម្លាំងវរសេ នា តូចលេខ៥៣៣ ប្រចាំការតាមមាត់អូរព្រំ ដែនចំណុចខាងលើ បានបង្ក្រាបករ ណីការនាំយកមនុស្សចេញដោយ មិនស្របច្បាប់ឆ្លងដែនចូលទៅក្នុងប្រទេសថៃ១ករណី ។

តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួនមេខ្យល់ចំនួន០១នាក់ ឈ្មោះ អូន ចេវ ភេទប្រុ ស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិ ភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ។

ការឃាត់ខ្លួនមេខ្យល់នេះ បានធ្វើឡើងក្នុងពេលមេខ្យល់នាំពលរដ្ឋចំនួន០ ២ នាក់ ចូលទៅក្នុងប្រទេសថៃ ទី១.ឈ្មោះ សំ ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកពាមជរ ខេត្តព្រៃវែង ។

ទី២.ឈ្មោះ ភឿក ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិជ្រួល ឃុំកន្សោមអក កំពង់ត្របែក ខេត្តព្រៃវែង ។

បច្ចុប្បន្ន មេខ្យល់ម្នាក់នេះត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន បានរៀបចំបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមច្បាប់ ចំពោះពល រដ្ឋទាំង០២នាក់ បានធ្វើការអប់រំណែនាំ និងធ្វេីកិច្ចសន្យាមុនឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img