28 C
Phnom Penh
Saturday, November 30, 2024

ឃាត់ខ្លួន ប្រធានក្រុមហ៊ុន រាជ្យ សុផាន់ភួង ខូអិលធីឌី និងបក្ខពួក ៣នាក់ បញ្ជូនខ្លួនទៅតុលាការក្នុងករណីឆរបោកលុយជាង១៤ម៉ឺនដុល្លារ ពីពលករ២៣នាក់

ខេត្តកំពង់ឆ្នាំង ប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់និងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនខ្លួនទៅតុលាការនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២ ៣ នៅទីស្នាក់ការក្រុមហ៊ុនស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ ង បន្ទាប់ពីពលករចំនួន ២៣ នាក់បានដាក់ពាក្យបណ្ដឹងថាបានឆរបោនកប្រាក់ពលករ ជាង១៤ម៉ឺនដុល្លា រ។

ក្រុមពលករជាជនរងគ្រោះនៅរសៀលថ្ងៃ ទី២៩ ខែមីនានេះបានឱ្យអ្នកយកព័ត៌មានយើងដឹងថា ជនឆរបោកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីខាងលើនេះមាន១ឈ្មោះ រាជ សុផាន់ភួង ភេទស្រី មានទីលំនៅក្នុងខេត្ត ព្រះវិហារ ជាប្រធានក្រុមហ៊ុនរាជសុផាន់ភួង , ពីឈ្មោះ សែន ទីន ភេទ ប្រុសជាប្ដី មានទីលំនៅខេត្តតាកែវ , ៣ឈ្មោះ អុ៊ល ចន្នី ភេទស្រីមានទីលំនៅខេត្តកណ្ដាល ជានាយករងក្រុមហ៊ុន និងជាគណនេយ្យទទួលប្រាក់ពីពលករ, ៤ឈ្មោះនុតណារិនភេទប្រុសជាប្ដី។
ជនរងគ្រោះជាពលករ បានឲ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួនជនឆរបោកទាំង៤នាក់ខាងលើនេះសមត្ថ កិច្ចនគរបាលបានខ្សឹបប្រាប់ថា សម ត្ថកិច្ចដករហូតបានថវិកាចំនួនជាង ៤ ពាន់ ដុល្លារ និងលុយខ្មែរជាង២ លា នរៀល និងរថយន្ត ford ពណ៌ ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុ ជា kKK.1230 របស់ប្រធានក្រុមហ៊ុន ។

ក្រុមពលករជាជនរងគ្រោះសំណូមពរផងដែរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយកាត់សេចក្តីទារថវិកាជាង ១៤ ម៉ឺនដុល្លារដែលជនឆបោកខាងលើនេះបោកប្រាស់យកមកជូនពលករទាំង ២៣ នាក់វិញ។ ក្នុងករណីនេះដែរ បើរឹបអូសយករថ យន្ត ford របស់ប្រធានក្រុមហ៊ុន ដែលមានតម្លៃប្រមាណជាង៧ម៉ឺនដុល្លារ មកលក់សងពលករវិញក៏អាចបានពាក់កណ្ដាលផងដែរ។

ករណីនេះដែរ លោក ពេជ រុី ស្នង ការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំងបួននាក់ខាងលើនេះ បានឆរបោកប្រាក់ពីពលករចំនួន ២៣នាក់ ដែលបានដាក់ពាក្យបណ្ដឹងសរុបចំនួន ១៤៧.៥០០ដុល្លារ និងតាមការ ស្រាវជ្រាវបានឲ្យដឹងថាក្រុមហ៊ុនមួ យនេះកន្លងមកមិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណាមួ យឡើយ។ ហើយនៅរសៀលថ្ងៃទី ២៩ ខែមីនានេះជនសង្ស័យទាំង៤ នាក់ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ប៉ុន្តែនៅម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែ មីនានេះតុលាការបានផ្ញើ ជនសង្ស័យទាំង៤ នាក់ជាមួយសមត្ថកិច្ចនគរបាលខេត្តមួយយប់ទៀត ព្រោះតែតុលាការពិនិត្យសំណុំរឿងមិនទាន់ចប់ ព្រោះតែមានដើមបណ្ដឹងច្រើននាក់ ។ហើយនៅថ្ងៃស្អែកថ្ងៃ ទី៣០ សមត្ថកិច្ចនិងបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់តុលា ការខេត្តវិញចំណាត់ការបន្ត។

សូមបញ្ជាក់ថា ករណីខាងលើនេះប្រធានក្រុមហ៊ុន រាជ្យ សុផាន់ភួង ដែលមានទីស្នាក់ការនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលប្រាក់ពីពលករ ២៣ នាក់ ដែលមកពីតាមបណ្ដាខេត្តនានាសរុបចំនួន ១៤៧.៥០០ ដុល្លារ នៅអំឡុ ងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែមករាឆ្នាំ ២០២៣ នេះដោយសន្យាថា នឹងបញ្ជូនពលករខាងលើនេះទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំ២០២ ៣នេះ ។ ប៉ុន្តែដល់ពេលសន្យាមិនឃើញក្រុមហ៊ុនបញ្ជូនពួកខ្លួនទៅធ្វើការនៅប្រទេសអូស្ត្រាលី ទើបបងប្អូនពលករបានដាក់ពាក្យប្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចំណាត់ការរឿងឆរបោកនេះតាមផ្លូវច្បាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img