ស្តាប់អត្ថបទជាសំឡេង
ខេត្តប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីនៃមន្ទីរសុខាភិបាល ធ្វើតេស្តរហ័ស លើកទី១ លើអាជីវករលក់ដូរ ក្នុងផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ប្រមាណ២០០នាក់។ ជាលទ្ធផល រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង៥០នាក់ ។
ក្រោយពីធ្វើតេស្តរួច អាជីវករ ដែលមិន ត្រូវមានវិជ្ជមាន បានអាជ្ញា ឡប់ទៅលក់ដូរធម្មតា រីឯអ្នកផ្ទុកវិជ្ជមានជំងឺនេះ ត្រូវរដ្ឋបាលខេត្ត អនុញ្ញាតធរ ឱ្យវិលត្រឱ្យទៅសម្រាកព្យាបាលនៅផ្ទះដោយលេបថ្នាំ ឱ្យបានទៀងទាត់ ហើយត្រូវបិទតូបផ្អាកលក់ដូរ។ចំណែកអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបានរដ្ឋបាលខេត្ត ដឹកយកទៅព្យាបាល នៅមណ្ឌលដាក់អ្នកជំងឺកូវីដ-១៩ នៅស្រុកសាលាក្រៅ។
តាមការឱ្យដឹងពីមន្រ្តី រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា មុននឹងអនុញ្ញាតឱ្យអាជីវករ ចូលទៅបើកតូបលក់ដូរ នៅក្នុងផ្សារសាមគ្គី នៅផ្នែកខាងក្រោម ដូចជា អ្នកលក់បន្លែ ត្រី សាច់ និងគ្រឿងទេស ជាដើម រដ្ឋបាលខេត្តប៉ៃលិន គឺឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានដឹកនាំមន្រ្តីមន្ទីរសុខាភិបាល ធ្វើតេស្តទៅលើអាជីវករទាំងអស់នោះ យ៉ាងយកចិត្តទុកដាក់។
សូមបញ្ជាក់ថា វិធានការធ្វើតេស្តលើអាជីវករ នៅផ្សារសាមគ្គី ហៅផ្សារប៉ាវហ៊ីនេះ គឺបន្ទាប់ពីកាលពីថ្ងៃទី២៧ ខែកញ្ញា ក្រុមអាជីវករមួយចំនួន បានតវ៉ា ឱ្យអាជ្ញាធរខេត្តប៉ៃលិន បើកផ្សារ ឱ្យពួកគាត់ បានលក់ដូរឡើងវិញ ក្រោយបិទ ២ខែមកហើយ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩៕
អត្ថបទ និងរូបភាពដោយ៖ Puthinews