គណបក្សសាធារណរដ្ឋ កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជា បេក្ខជនប្រធានាធិបតីរបស់ខ្លួនជាផ្លូវការ ដើម្បីប្រកួតប្រជែងជាមួយលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីធ្វើឡើងនៅឯសមាជជាតិរបស់គណបក្សសាធារណរដ្ឋ ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ ការតែងតាំងនេះទៀតសោត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ពីព្រោះប្រតិភូរបស់ បក្សសាធារណរដ្ឋភាគច្រើនលើសលុបបានសន្យាគាំទ្រលោក ត្រាំ រួចជាស្រេចទៅហើយ ត្រាំ រួចជាស្រេចទៅហើយ បន្ទាប់ពីលោកបានឈ្នះក្នុងការបោះឆ្នោតបឋម។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New