![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.05-1-1024x498.jpeg)
ភ្នំពេញ៖ ពិធីប្រកាសនិងសំណេះសំ ណាលជាមួយសមាជិកថ្មី របស់គណបក្ស ប្រជាជនកម្ពុជា នៅសាខាគណបក្សខណ្ឌ មានជ័យ នៅព្រឹកថ្ងៃទី ២៤ខែកញ្ញាឆ្នាំ ២០២១នេះ ក្រោមអធិបតីភាព លោកនួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។
លោកនួន ផារ័ត្ន អនុប្រធានគណៈកម្មាធិ ការគណបក្សរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ បងប្អូនដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បង្ហាញច្បាស់ថា កម្ពុជាអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.06-1-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.06-1-1024x498.jpeg)
គណបក្សប្រជាជនកម្ពុជា មានវប្បធម៌បង្រួបបង្រួម និងទទួលសមាជិកគណ បក្សដ៏ទៃមករួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា គ្រប់ពេលវេលា ចំពោះអ្នកដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បាន កសាងបានដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍ និងសន្តិភាព មានកំណើនសេដ្ឋកិច្ច រីកចវំរើន កសាងហេដ្ឋារចនាសម្ព័ន្ធ និងទទួលបាននូវសមិទ្ធិផលធំៗជាច្រើន ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ននេះ ព្រោះគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំប្រទេសជាតិ ច្បាស់លាស់ និងមានសាមគ្គីភាពផ្ទៃក្នុង។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.07-1-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.07-1-1024x498.jpeg)
លោកនួន ផារ័ត្ន បញ្ជាក់ថា យើងមាន ច្បាប់ គ្រប់គ្រាន់ ចំពោះអ្នកដែលប្រមាថព្រះមហាក្សត្រ ។ មានតែគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះការពារ ព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ គណបក្សប្រជាជនកម្ពុជា បណ្តុះធនធាន មនុស្សនៅក្នុងជួរយុវជន ដើម្បីបន្តវេនដឹក នាំ។
តំណាងសមាជិកថ្មី មកពីគណបក្សសង្គ្រោះជាតិ បានឡើងប្តេជ្ញាចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាតែ មួយគត់បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យ។ជាមួយគ្នានោះដែរ តំណាងសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.07-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.07-1024x498.jpeg)
តំណាងមកពីគណបក្សសង្គ្រោះជាតិ ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ បានថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីសណ្តោសដល់ពួកគាត់៕
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.08-1-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.08-1-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.08-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.08-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.09-1024x498.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-25-13.30.09-1024x498.jpeg)
អត្ថបទ និងរូបភាពដោយ៖ Puthinews