30 C
Phnom Penh
Monday, October 7, 2024

ខេត្តព្រះសីហនុ ផ្សព្វផ្សាយពីវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា​ សម្រាប់អាជីវកម្មទេសចរណ៍

ស្តាប់អត្ថបទជាសំឡេង

ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា នៅខែវិច្ឆិកាខាងមុខរា​ជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅ បើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើង​វិញ។ ដូច្នេះត្រូវមានការចូលរួម ពីប្រតិបត្តិករទេសចរណ៍ អនុវត្តវិធានស្តង់ដារ (SOP) ដើម្បីបើកដំណើរ​ការទេសចរណ៍ឡើងវិញឆ្នាំ២០២២ខាងមុខ។

ការថ្លែងនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា(SOP) សម្រាប់អាជីវកម្មទេសចរណ៍នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១។

លោកបានបន្តថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិស័យធំៗជាច្រើន ដែលរាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពក្នុងការជំរុញ និង​អភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមរយៈបង្កើនការងារ ការវិនិយោគកាត់បន្ថយភាពក្រីក្រ ការទ្រទ្រង់អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ការចូលរួមការពារអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ។  ជាមួយ​គ្នានេះលោកក៏បានអំពាវនាវដល់អស់លោក លោកស្រី ជាប្រតិបត្តិករទេសចរណ៍ តាមរមនីយដ្ឋានទេសចរណ៍នានា រៀបចំកែលម្អអនាម័យ បរិស្ថាន ពិសេសការអនុវត្តស្តង់ដារ (SOP) ដើម្បីត្រៀមបើកទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ។

ក្នុងឱកាសនេះ  លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍ បានឱ្យដឹងថា ការបើកផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជូនចំពោះអាជ្ញាធរ និង​ប្រតិបត្តិករទេសចរណ៍ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍អាចដំណើរការបាន ក៏ដូចជាការជួយផ្តល់ការងារ និងប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ និងវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវ​​វិធាន​ការ​របស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ ៣ ការពារ វិធានសុវត្ថិភាពទេសចរណ៍ និងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img