30 C
Phnom Penh
Saturday, July 27, 2024

ខេត្តព្រះសីហនុ បាននិងកំពុងរៀបចំកែលម្អក្រុង និងតំបន់ឆ្នេរត្រៀមទទួលការបើកទេសចរឡើងវិញ នៅចុងឆ្នាំ២០២១

ស្តាប់អត្ថបទជាសំឡេង

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុនៅ ចុងឆ្នាំ២០២១ ដើមឆ្នាំ២០២២ ខាងមុខនេះ នឹងបើកទទួលភ្ញៀវ ទេសចរឡើងវិញ ជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តព្រះសីហនុប្រារព្ធពិធី ដូចនេះហើយទើបអាជ្ញាធរខេត្តអាជ្ញាធរក្រុង មន្ទីរអង្គភាពពាក់ព័ន្ធបាន និងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំ កែលម្អសោភណភាពក្រុង ជាពិសេសបរិស្ថានតំបន់ឆ្នេរឱ្យបានល្អស្អា តត្រៀមទទួលភ្ញៀវក៏ដូចជា គណៈប្រតិភូមកទស្សនកិច្ចកម្សាន្ត នៅក្នុងក្រុងនៃខេត្តព្រះសីហនុ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២១ នេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន បានដឹកនាំមន្ត្រី ក្រុមហ៊ុនប្រមូលសំរាម ចុះពិនិត្យមើលតាមតំបន់ឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ ដល់ដើមឆ្នេរអូរត្រេះ១ ស្ថិតក្នុង សង្កាត់៤ ក្រុង។

ការចុះពិនិត្យមើលនេះបន្ទាប់ អាជ្ញាធរក្រុងមន្ទីរបរិស្ថាន បានដាក់ផែនការ ប្រមូលសំរាមនៅតាមតំបន់ឆ្នេរ ដោយបុគ្គលិកអនាម័យសម្អាតបរិស្ថានក្រុង បងប្អូនកម្លាំងប្រជាការពារ រួមជាមួយនឹង អាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ ក្រុង ដើម្បីធ្វើយ៉ាងណាឱ្យសោភណភាពបរិស្ថានស្អាត នៅតាមតំបន់ឆ្នេរ ។

ក្នុងឱកាសនោះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា នៅតាមតំបន់ឆ្នេរ នាឱកាសពិធីបុណ្យធំៗក៏ដូចជាថ្ងៃ ឈប់ សម្រាកមានភ្ញៀវមកលេងច្រើន ទីតាំងសម្រាប់ដាក់ធុងសំរាម គឺមិនគ្រប់គ្រាន់ធ្វើឱ្យសំរាមនៅក្រៅធុង នាំឱ្យបាត់សោភណភាព និងប៉ះពាល់បរិស្ថាន ខណៈដែល រថយន្តប្រមូលសំរាមទៅយកមិនទាន់ ដូចនេះលោកជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម ដាក់ធុងធំៗនៅទីប្រជុំជនភ្ញៀវមកលេងច្រើន ដើម្បីគ្រប់គ្រងសំរាមបានល្អ នឹងដាក់ផែនការសម្អាតឆ្នេរបន្ត ដើម្បីសោភណភាព តំបន់ឆ្នេរ ត្រៀមទទួលភ្ញៀវទេសចរ បើកដំណើរការឡើងវិញមកលេងកម្សាន្ត នៅដំណាច់ចុងឆ្នាំ២០២១ ខាងមុខនេះផងដែរ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img