រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មកដល់បច្ចុប្បន្ននេះមានគម្រោងជាច្រើនបានចាប់ផ្តើមមានសកម្មភាពឡើងវិញទាំងការសាងសង់បន្តបញ្ចប់គម្រោង ក៏ដូចជាគម្រោងស្នើសុំវិនិយោគថ្មី។ទន្ទឹមគ្នានេះដែរ ក្រុងព្រះសីហនុ ក៏បានចូលជាសមាជិកនៃ បណ្តាញទីក្រុងឆ្លាតអាស៊ានជាផ្លូវការផងដែរ។ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញមកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង ។ក្នុងនេះគម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ ៦១គម្រោង, គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួនបីគម្រោងគម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមានប្រាំមួយគម្រោង ។ជាកំណត់ត្រាបង្ហាញថាឆមាសទី១ឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២,៨លាននាក់ ក្នុងនោះភ្ញៀវជាតិ ២,៦លាននាក់និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ ។បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ មានការកើនឡើង។ភ្ញៀវទេសចរមកពីអឺរ៉ុបភាគច្រើនសំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។ ដោយឡែក ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាលបានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាលបានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New