26 C
Phnom Penh
Saturday, July 27, 2024

ខេត្តបាត់ដំបង ចាប់ផ្ដើមចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនកុមារ អាយុ៦ឆ្នាំដល់១១ឆ្នាំហើយ

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ ការបើកយុទ្ធនាការជាលើកដំបូង សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ ដែលមានអាយុពី៦ឆ្នាំដល់១១ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះនៅខេត្តបាត់ដំបងបានធ្វើឡើងស្របពេលគ្នាជាមួយនឹងការបើកយុទ្ធនាការនៅទូទាំងប្រទេស ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) នៅមណ្ឌលអនុវិទ្យាល័យសោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់កុមារនេះដែរ គេសង្កេតឃើញថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ក្នុងខេត្ត និងអាណាព្យាបាល និងមាតា បិតា បាននាំកូន ចៅ របស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំង ប្រកប ដោយភាពសប្បាយរីករាយ ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចកុមារគ្រប់ៗរូប ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ក៏ដូចជាការបើកសាលារៀនគ្រប់ថ្នាក់ និងបានគ្រប់កម្រិត ជាពិសេសដើម្បីឲ្យអាជីវកម្មទាំងអស់ក្នុងក្រុងបាត់ដំបង ឆាប់បានដំណើរការឡើងវិញផងដែរ ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់ទុកថា ការចាក់វ៉ាក់សាំងនេះ គឺដើម្បីឈានដល់ការបើកសាលារៀនកម្រិតបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈបច្ចុប្បន្នខេត្តបាត់ដំបង បាននឹងកំពុងត្រៀមបើកសាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅថ្ងៃច័ន្ទទី២០ ខែកញ្ញា ខាងមុខនេះផងដែរ ។

លោក អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់អាណាព្យាបាលទាំងអស់សូមនាំ កូន ចៅរបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img