26 C
Phnom Penh
Saturday, July 27, 2024

ខេត្តកំពុងស្ពឺ មានរថយន្តសណ្តោងមួយគ្រឿង បុកពីក្រោយរថយន្តមួយគ្រឿងទៀតរួចបុករះតូបលក់ដូរបណ្តាលឱ្យមនុស្ស៤នាក់រងរបួស

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ ៖ មនុស្សយ៉ាងតិចចំនួន ៤នាក់ បានរងរបួសធ្ងន់ ស្រាល ខណៈរថយន្តធុនធំមួយគ្រឿងបានបុករះតូបលក់ដូរនៅអមសងខាងផ្លវ។ ករណីនេះបានកើតឡើងនៅព្រលឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជា តិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំ ណុចភូមិទី៦ ឃុំយាយម៉ៅ ពេជ្រ និល (អតីត ឃុំត្រែ ងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក DAEWOO ពណ៌ទឹកប្រាក់ខៀវលាយ ស ស្លាកលេខ ភ្នំពេញ ៣E-៦១៨៩ សណ្តោងសឺមីរុឺម៉ក ស្លាកលេខ ភ្នំពេញ៤A-៩០១៩។ រថយន្តនេះ បើកបរទិស ដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាង លើបានជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេ ញ៣A-៩៣១២ បេីកបរដោយឈ្មោះ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរេចង្កូតទៅបុករះតូបលក់ដូររបស់ប្រជាពលរដ្ឋ និងបានធ្លាក់ទៅម្ខាងផ្លវ។ ក្នុងករណីនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថា ផ្តើមចេញពី ការបេីកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ និងបាត់បង់ម្ចាស់ កា រ ហើយសង្ស័យងងុយគេង ទើបធ្វេី ឱ្យ អ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការបាន ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរ ណ៍ នេះ បានបង្កឱ្យមានការខូចខាត តូបអ្នកលក់ដូរនៅចិញ្ចេីមផ្លូវ ជាច្រើនតូប និងបង្កឱ្យរងរបួស ធ្ងន់ស្រាលមនុស្ស ចំនួន ៤នាក់ និងស ម្ភារមួយចំនួន ទៀត (ខូចខាតរថយន្ដ ស្ទេី៧០ភាគរយ)។ បច្ចុប្បន្ន អ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សង្រ្គោះ ព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯ អ្នកបើកបររថយន្ដ បង្កបានគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ វត្ថុតាង មធ្យោបាយ រថយន្ត សមត្ថកិច្ច កំពុង ចំណាត់ការ រកមធ្យោបាយស្ទួចយកចេញ និងបញ្ជូនទៅ អធិការ ដ្ឋាន នគរបាល ស្រុក ភ្នំស្រួច ដេីម្បី កសាងសំណុំរឿង បញ្ជូន ទៅជំនាញចាត់ការ តាមនីតិវិធី ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img