31 C
Phnom Penh
Monday, November 11, 2024

ខេត្តកំពង់ស្ពឺ មានអ្នកជាប់ពន្ធនាគារម្នាក់ និងមន្ត្រីមួយចំនួនឆ្លងកូវីដ-១៩ ក្នុងចំណោមអ្នកវិជ្ជមាន១៧នាក់ ខណៈអ្នកមានអ្នកស្លាប់២នាក់

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានរកអ្នកឆ្លងវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ១៧នាក់ (ស្រី១០នាក់) តាមរយៈការធ្វើតេស្ដPCR និងតេស្ដRDT។ ចំណែកអ្នកជាសះស្បើយចំនួន ៥១នាក់ និងស្លាប់ចំនួន ២នាក់ ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែល Puthi News ទទួលបានក្នុងថ្ងៃទី0៥ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៧នាក់ ក្រុមគ្រូពេទ្យជំនាញបានរកឃើញករណីវិជ្ជមានលើបុរសម្នាក់ជាពិរុទ្ធជន និងមន្រ្តីមន្ទីរកសិកម្មខេត្ត ១នាក់ មន្រ្តី សុខាភិបាល ១នាក់ និស្សិតពេទ្យIU ១នាក់ កម្មករចម្ការដំឡូងស្រុកឱរ៉ាល់ ១នាក់ បុគ្គលិកគ្លីនិកឯកជនជាស្ត្រី ២នាក់ កម្មការិនីរោងចក្រវេន ធូ រ៉ា ១នាក់ និង
អ្នកពាក់ព័ន្ធ ឬអ្នកមានរោគសញ្ញាសង្ស័យ និងចូលសម្រាកពេទ្យចំនួន៩នាក់។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃនេះ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤១០១នាក់ ជាសះស្បើយសរុប ៣៧១៣នាក់ ស្លាប់ចំនួន ៩៨នាក់ ផងដែរ។

ពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានអះអាងថា ខេត្តនេះ អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ខ្ពស់គួរសមមិនចាញ់ខេត្តដទៃឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះអត្រាឆ្លងនេះបានថយចុះច្រើន ខណៈខេត្តមួយចំនួនកំពុងប្រឈមខ្លាំងជាមួយជំងឺបំម្លែងថ្មីប្រភេទ ដែលតា(Delta)៕
អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img