ស្តាប់អត្ថបទជាសំឡេង
![](https://puthinews.com/wp-content/uploads/2021/10/photo_2021-10-11-11.18.37-1024x578.jpeg)
កំពង់ធំ៖ លោកប៉ែន វណ្ណារិទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានប្រាប់ពុទ្ធិញូវដឹង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះថា ក្នុងខេត្តកំពង់ធំមកដល់ពេលនេះស្រូវរបស់បងប្អូនប្រជាកសិករចំនួន២៥០ហិកតា រងផលប៉ះពាល់ ខូចខាតត្រឹមតែ១៤ហិកតា ប៉ុណ្ណោះដោយសារទឹកជំនន់ទឹកភ្លៀង។
![](https://puthinews.com/wp-content/uploads/2021/10/photo_2021-10-11-11.18.39-1024x575.jpeg)
លោកប្រធានមន្ទីរបានថ្លែងថា ប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថា ប្រជាកសិករបានស្ដារឡើងវិញហើយ បន្ទាប់ពីរងផលប៉ះពាល់។ ការប៉ះពាល់នេះមិនមែនដោយសារតែ ទឹកជំនន់ស្ទឹងសែនទេ គឺដោយសារតែទឹកភ្លៀង ហើយភ្លៀងធ្លាក់រាល់ថ្ងៃ ក៏មានការប៉ះពាល់ទៅដល់ស្រែស្រូវរបស់បងប្អូនប្រជាកសិករក្នុងខេត្តកំពង់ធំ។
![](https://puthinews.com/wp-content/uploads/2021/10/photo_2021-10-11-11.18.40-1024x572.jpeg)
ជាមួយនេះដែរលោកប្រធានមន្ទីរកសិកម្ម ឱ្យដឹងថា ការបង្កបង្កើនផលស្រូវ របស់បងប្អូនប្រជាកសិករ មកដល់ថ្ងៃនេះ ចំនួន ២២០ពាន់ហិកតា បើប្រៀបធៀប តាមផែនការ១០៧,៧២ហិកតា ក្នុងផែនការរបស់សកិកម្ម ហើយសព្វថ្ងៃនេះកសិករបានប្រមូលផលស្រូវស្រាលដើមរដូវនេះបានប្រមាណ៥៥ពាន់ហិកតាហើយ ។
![](https://puthinews.com/wp-content/uploads/2021/10/photo_2021-10-11-11.18.41-1024x577.jpeg)
ទន្ទឹមនឹងនេះ លោកប៉ែន វណ្ណារិទ្ធ បានបញ្ជាក់ថា មកដល់ពេលនេះខាងមន្ទីរកសិកម្មខេត្តកំពង់ធំ បានត្រៀមលក្ខណៈពាក់ព័ន្ធទៅនឹងការចាក់ថ្នាំបង្ការ ដល់ជំងឺសត្វ ក៏ដូចជាការរកទីទួលសុវត្ថិភាពសម្រាប់សត្វ ប្រសិនទឹកជំនន់ជន់លិចនៅស្ទឹងសែនកើតមានអាជ្ញាធរបានត្រៀមលក្ខណៈ នៅតាមបណ្តាភូមិឃុំស្រុករួចរាល់ផងដែរ៕
![](https://puthinews.com/wp-content/uploads/2021/10/photo_2021-10-11-11.18.42-1024x580.jpeg)
អត្ថបទ និងរូបភាពដោយ៖ Puthinews