25 C
Phnom Penh
Sunday, December 1, 2024

ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរជាង ១ម៉ឺននាក់មកលេងនៅតាមរមណីយដ្ឋានធម្មជាតិនានា

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ ក្រោយពីអាជ្ញាធរសម្រេចបើកឱ្យដំណើរការឡើងវិញ ចំពោះរមណីយដ្ឋានធម្មជាតិនានា ក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើន ទាំងក្នុងខេត្ត និងមកពីក្រៅខេត្ត បាននាំគ្នាមកលេងកម្សាន្ត ក្នុងនោះរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស មានភ្ញៀវទេសចរមកលេងច្រើនជាងគេ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយពីបើកដំណើរការឡើងវិញ ចំពោះរមណីយដ្ឋានធម្មជាតិ នៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរ មកលេងច្រើន មានទាំងភ្ញៀវក្នុងខេត្ត និងមកពីក្រៅខេត្ត ប៉ុន្តែសម្រាប់ភ្ញៀវបរទេសមិនមាននោះទេ។

លោកបានឱ្យដឹងថា ក្រោយពីបើកដំណើរការឡើងវិញ នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងទៅនេះ មានភ្ញៀវទេសមកលេងនៅតាមរមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ចំនួន១៣. ៥០៤នាក់។ ក្នុងនោះរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរ មកលេងច្រើនជាងគេ។

លោកបានដឹងទៀតថា នៅតាមតំបន់ទេសចរណ៍នីមួយៗ រៀបចំបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល។  លោកក៏បានអំពាវនាវផងដែរ ដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស គឺ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img