26 C
Phnom Penh
Saturday, July 27, 2024

ខេត្តកំពង់ឆ្នាំង គ្រោងនឹងបើកដំណើរការសាលារៀនឡើងវិញនៅសប្តាហ៍ទី២ នៃខែកញ្ញានេះ

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ សាលារៀននៅទូទាំងខេត្តកំពង់ឆ្នាំង គ្រប់កម្រិតសិក្សា ដែលស្ថិតនៅតំបន់មានហានិភ័យទាប គ្រោងនឹងបើកដំណើរការឡើងវិញ នៅសប្តាហ៍ទី០២ នៃខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពីលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីលឡាខេត្តកំពង់ឆ្នាំង។

លោក ស៊ឹម ប្រឹម បានបញ្ជក់ឱ្យដឹងថា នៅពេលនេះ ក្រុមការងាររបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានសហការជាមួយអាជ្ញាធរ ក្រុង ស្រុកទូទាំងខេត្ត កំពុងចុះធ្វើការសិក្សាវាយតម្លៃ ទីតាំងសាលារៀន ដែលមានហានិភ័យទាប ដើម្បីត្រៀមបើកដាក់ឱ្យដំណើរការឡើងវិញ ឱ្យបានឆាប់។ ហើយប្រសិនបើពុំមានអ្វីប្រែប្រួលនោះទេ សាលារៀននៅខេត្តកំពង់ឆ្នាំង អាចនឹងចាប់ផ្តើមដំណើរនៅពាក់កណ្តាលខែកញ្ញានេះហើយ។ ចំពោះថ្នាក់មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ គឺជាគោលដៅអទិភាព ដែលនឹងត្រៀមបើកឱ្យដំណើរមុនគេ។ 

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសំណូមពរ ដល់អាណាព្យាបាលសិស្ស ត្រូវសហការឱ្យបានជាប់ជាមួយថ្នាក់ដឹកនាំសាលា គ្រូបន្ទុកក្នុងការត្រៀមលក្ខណៈបញ្ជូនកូនមកសាលារៀន ដោយអនុវត្តជាប្រចាំនូវវិធានការ ៣កុំ និង ៣ការពារ។ 

លោកបន្តថា គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ក៏ត្រូវតែសហការក្នុងការផ្តល់ព័ត៌មាននៅពេលដែលមានការសង្ស័យថា នៅតំបន់ដែលសិស្សានុសិស្សរស់នៅ មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវអនុវត្តជាប់ជាប្រចាំគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីឱ្យសហគមន៍គ្មានការីរាលដាលនៃចំងឺកូវីដ-១៩។

គួរបញ្ជាក់ថា សាលារៀននៅទូទាំងប្រទេសបានផ្អាកដំណើរការសិក្សា គ្រប់កម្រិតសិក្សា ក្រោយពីមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img