32 C
Phnom Penh
Friday, November 22, 2024

ក្រុមហ៊ុន RMA CAMBODIA ចូលរួម​ការ​អនុវត្ត​ស្តង់ដារសុវត្ថិភាព​យានយន្ត​ និងបទប្បញ្ញត្តិបច្ចេកទេសចំពោះផលិតផលយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានទទួលស្វាគមន៍មន្រ្តីអធិការកិច្ច​របស់វិទ្យាស្ថានស្តង់ដារកម្ពុជាចុះពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តីពីស្តង់ដារកម្ពុជា និងវិសោធន៍ច្បាប់ស្តីពីស្តង់ដារកម្ពុជានៅទីតាំងលក់រថយន្ត​​​ FORD សាខាមុន្នីវង្យ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ការត្រួតពិនិត្យរបស់មន្ត្រីអធិការកិច្ច​នេះមានគោលបំណងលើកកម្ពស់​​ការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសចំពោះផលិតផលយានយន្ត។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា​) ជាក្រុមហ៊ុន​ដែលមានកម្រិតអនុលោមភាពខ្ពស់ ​និង​បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន​តាមស្តង់​​​ដារសុវត្ថិភាពយានយន្ត​​​ និង​បទប្បញ្ញតិបច្ចេកទេសយានយន្ត​​ផ្សេងទៀតដែលបានដាក់ចេញ​ដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖ បច្ចុប្បន្ននេះ​មន្ត្រីអធិការកិច្ច នៃវិទ្យាស្ថានស្តង់ដារកម្ពុជា បាននឹងកំពុងបន្តចុះពិនិត្យ និងជំរុញការអនុវត្តប្រកាសលេខ ២៦៦ MISTI/២០២០ ស្តីពីការកំណត់កម្មវិធីសម្រាប់អនុវត្តប្រកាសលេខ ១៥០ MIH/២០១៦ នៅតាមបណ្តាក្រុមហ៊ុនផលិត នាំចូល ផ្សព្វផ្សាយ​ពាណិជ្ជកម្មលក់ ឬលក់​ផលិតផលយានយន្តថ្មីទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបានការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា ដែលអាចរក្សា​បាន​នូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងបង្ការភាពមហន្តរាយ​ដែលប៉ះពាល់ដល់មនុស្ស សត្វ បរិស្ថាន និងសង្គម និងធានាឱ្យ​បាន​​នូវការប្រកួតប្រជែងមួយ​ដែល​ស្មើភាពគ្នា។

ដោយឡែកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាន​ចូលរួម​គាំទ្រយ៉ាងពេញទំហឹង​ឱ្យមានការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសចំពោះផលិតផល​យានយន្ត​ឱ្យ​កាន់តែតឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុនទាំងឡាយណា​ដែលមិនទទួលបាន​សិទ្ធិនាំចូលស្របច្បាប់ និង​​ក្រុមហ៊ុន​​ដែល​មិនទាន់បានអនុលោម​តាមស្តង់ដារសុវត្ថិភាពយានយន្ត​​របស់​រាជរដ្ឋាភិបាល។ ក្រុមហ៊ុនសូមថ្លែងអំណរគុណ​​ចំពោះវិទ្យាស្ថានស្តង់ដារកម្ពុជាដែលបាន​​ខិតខំ​ប្រឹងប្រែង​ជំរុញ​​ការ​​អនុវត្ត​​ស្តង់ដារសុវត្ថិភាពយានយន្ត និង​បទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ផលិត​ផល​យានយន្ត​​​។​ ​ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាន​ត្រៀមខ្លួនរួចជាស្រេចក្នុង​ការបន្ត​​គាំទ្រ និង​លើក​កម្ពស់​​អនុលោមភាពនៃស្តង់ដារសុវត្ថិភាពយានយន្ត​នៅកម្ពុជា។

អត្ថបទ និងរូបភពដោយ៖ Puthinews

អានបន្ត

spot_img
spot_img