ខេត្តព្រះវិហារ៖ក្រុមហ៊ុន PNT បានរងការរិះគន់ថាកំពុងបំផ្លាញព្រៃឡង់ យ៉ាងធ្ងន់ធ្ងរ។
សេចក្ដីរាយការណ៍បានឱ្យដឹងថាក្រុមហ៊ុន PNT បានធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញពីទីតាំងនៅភូមិបង្កន ឃុំ រៀបរយ ខេត្តព្រះវិហារ ក្នុងតំបន់ ព្រៃឡង់ ឆ្លងកាត់ទៅអូងាវ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ប្រភពបន្តថាកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន PNT បានប្រមូលឈើ តាមរយ:ដឹកគោយន្តកន្ត្រៃ ហើយបន្តលើកដាក់ ក្នុងរថយន្តធំៗចំនួន ០៤គ្រឿង ដូចមាននៅក្នុងរូបភាពខាងក្រោមនេះ ចេញតាមក្រុមហ៊ុនចំការកៅស៊ូ ជាប់ខេត្តព្រះវិហារ។
ជុំវិញការលើកឡើងបែបនេះអង្គភាពសារព័ត៌មានពុទ្ធិញូវ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនិងតំណាងក្រុមហ៊ុននៅឡើយទេ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News