30 C
Phnom Penh
Saturday, July 27, 2024

ក្រុមហ៊ុន Land Rover Cambodia នឹងរៀបចំដំណើរទស្សនកិច្ចប្រចាំឆ្នាំ 2023 សម្រាប់អតិថិជនដែលធ្វើការជាវលើរថយន្តពីរម៉ូឌែល Land Rover និង  Range Rover

មហាព្រឹត្តិការណ៍ដ៏ធំ រំភើប អស្ចារ្យ ដែលមិនធ្លាប់មានប្រចាំឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 14 ខែសីហា ឆ្នាំ 2023។ ក្លាយជាម្ចាស់រថយន្ត Range Rover និង Off-Road Defender ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី​ 30 ខែ មិថុនា ឆ្នាំ 2023 អតិថិជនទាំងអស់នឹងទទួលបានកញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស រួមមាន ទីក្រុង Bermingham Manchester និងទីក្រុង London។

កាន់តែពិសេសនោះគឺ អតិថិជននឹងទទួលបានភាពកក់ក្តៅ រីករាយ ជាមួយជើងហោះហើរដ៏ប្រណិតនៃក្រុមហ៊ុនលំដាប់របស់ អារ៉ាប់រួម។​លើសពីនេះ លោកអ្នកនឹងទទួលបានកន្លែងស្នាក់នៅ និងការហូបចុក ដ៏ប្រណិត និងមានផាសុខភាពខ្ពស់។ ដូចច្នេះ សូមប្រញាប់រួសរាន់ឡើង​ ព្រោះចំនួនមានកំណត់។

រូបខាងក្រៅនៃរោងចក្រ​ផលិតរថយន្ត​​​ Jaguar Land Rover នៃទីក្រុង Bermingham ចក្រភពអង់គ្លេស

ដំណើរការផលិតរថយន្ត ​​​ Jaguar Land Rover នៃទីក្រុង Bermingham ចក្រភពអង់គ្លេស

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងពាំនាំអារម្មណ៍របស់លោកអ្នកទៅកាន់រោងចក្រផលិតរថយន្ត​ Land Rover នៃទីក្រុង Bermingham ក្នុងគោលបំណងនាំយកនូវទស្សនីយភាពដ៏អស្ចារ្យ និងមិនងាយបានឃើញ នៃដំណើរការផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប និងទាន់សម័យរបស់​​​ Land Rover ដែលនេះជាបទពិសោធន៍ថ្មីក្នុងការទស្សនារោងចក្រដែល   ផលិតរថយន្តរបស់លោកអ្នកដោយផ្ទាល់។ ​

លោកអ្នកក៏អាចធ្វើការបើកបរសាកល្បងរថយន្តជាមួយស្ថានភាពផ្លូវផ្សេងៗគ្នារបស់ Land Rover​ ដោយផ្ទាល់ ជាមួយអ្នកជំនាញ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃរថយន្ត​ ។ 

ការបើកបរសាកល្បងលើផ្លូវ ដែលមានឧបសគ្គនៃក្រុមហ៊ុន Land Rover

ការបើកបរសាកល្បងនៅក្នុងឧបសគ្គផ្លូវភក់នៃក្រុមហ៊ុន Land Rover

មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានអារម្មណ៍រីករាយ និងប្លែកភ្នែកជាមួយទស្សនីយភាព នៃការប្រកួតបាល់ទាត់របស់ក្រុម Manchester United ដោយផ្ទាល់នៅក្នុងកីឡដ្ឋាន​ Old Trafford ដែលជាកីឡដ្ឋានមួយ​ក្នុងចំណោមកីឡដ្ឋានដ៏ល្បីល្បាញ និងធំជាងគេទីពីរ បន្ទាប់ពី Wembley Stadium នៃចក្រភពអង់គ្លេស។ កីឡដ្ឋាន​ Old Trafford ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1910 ផ្ទុកមនុស្សបាន 74,140 នាក់ ដែលស្ថិតនៅក្នុងទីក្រុង Manchester។

កីឡដ្ឋាន​ Old Trafford របស់ក្លឹបបាល់ទាត់ Manchester United នៃទីក្រុង Manchester

ដោយឡែកអតិថិជន ក៏អាចស្វែងយល់បន្ថែមដោយខ្លួនឯង​ អំពីចក្រភពអង់គ្លេស តាមរយៈទីតាំងល្បីៗដ៏ទៃទៀតរួមមាន សារមន្ទីរជាតិ,Big Ben Clock Tower, Royal Palace, London Eyes, ក៏ដូចជា Tower Bridge ផងដែរ និងនៅមានកន្លែងជាច្រើនទៀត ដែលត្រៀមស្វាគមន៍វត្តមានរបស់លោកអ្នក។

The London Eyes នៃទីក្រុង​ London 

Buckingham Palace នៃទីក្រុង​ London

Big Ben Clock Tower នៃទីក្រុង​ London

កំពូលរថយន្ត Off-Road Defender សេរ៊ីឆ្នាំ 2023 គឺជាស្តេចនៃរថយន្ត Off-Road ត្រូវបានរចនាឡើងសម្រាប់ភាពធន់ និងអានុភាពដ៏អស្ចារ្យ មិនថាការបើកបរក្នុងព្រៃ ផ្លូវខ្សាច់ ឡើងទួល ចុះទួល ឬកាលៈទេសៈបែបណានោះទេ។

LINK TO VIDEO

រថយន្ត Off-Road Defender មានទំហំធំទូលាយជាងរថយន្តធម្មតា ដោយភ្ជាប់មកជាមួយកៅអី 3 ជួរ សរុប 8 កៅអី ដែលអាចផ្ទុកបានមនុស្ស 8 នាក់ បានយ៉ាងងាយស្រួល ធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរីករាយ និងស្រស់ស្រាយ។

ចំណែក The New Range Rover ជាកំពូលរថយន្ត​ ដែលរួមបញ្ជូលគ្នានូវប្រណិតភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ ដល់អ្នកបើរបរ និងអ្នករួមដំណើរ ធ្វើឱ្យការធ្វើដំណើរជិតឆ្ងាយកាន់តែមានផាសុកភាព។

ការផ្តល់ជូននេះមានតែនៅក្រុមហ៊ុន Land Rover Cambodia តែមួយគត់ ដូចច្នេះ ដើម្បីកុំឲ្យឱកាសនេះកន្លងផុតទៅ ធ្វើជាម្ចាស់រថយន្តRange Rover និង Off-Road Defender ឥឡូវនេះ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើល ឬបើកបរសាកល្បងដោយផ្ទាល់នៅអាគារតាំងបង្ហាញ Land Rover Cambodia ឬធ្វើការទំនាក់ទំនងតាមរយៈទីប្រឹក្សាផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 070 999 111 / 085 999 111 (ខ្មែរ), 095 927 373 (English), 017 888 695 (中文)

📍 អាសយដ្ឋាន៖ អគារតាំងលក់រថយន្ត 264A មហាវិថីសហព័ន្ធរុស្សី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

🗺 Google Map: https://bit.ly/45gaMIk

📥 Telegram: https://bit.ly/3IrNDJh

Facebook: https://bit.ly/3WnEuH6

នាំចូល និងចែកចាយផ្តាច់មុខដោយ RMA Cambodia

*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

អានបន្ត

spot_img