27 C
Phnom Penh
Friday, December 27, 2024

ក្រុមការងារថ្នាក់ជាតិស្រុកបាណន់ ដាក់វិធានការបន្ថែមដល់រដ្ឋបាលស្រុកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងសហគមន៍

បាត់ដំបង៖ ជាមួយនឹងស្ថានភាពខេត្តបាត់ដំបង កំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លង និងអ្នកស្លាប់ មានការកើនឡើងជារៀងរាលថ្ងៃនោះ លោកសាន ហាក់ តំណាងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ បានជំរុញណែនាំ និងដាក់វិធានការមួយចំនួនទៀត ដល់រដ្ឋបាលស្រុកបាណន់គ្រប់ជាន់ថ្នាក់ ឱ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេស ដើម្បីដោះស្រាយបាននូវបញ្ហា ដែលកំពុងប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៃស្រុកបាណន់ ។

លោក សាន ហាក់ បានបន្ថែមថា ដើម្បីជួយចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកសន្តិបណ្ឌិតសុខ ផល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ បានចាត់ដំណាងដឹកនាំយកសម្ភារសម្រាប់មាន អាល់កុល ម៉ាស និងស្បៀងអាហារបម្រុងជាច្រើនទៀតប្រគល់ជូនដល់រដ្ឋបាលស្រុកបាណន់ សម្រាប់ប្រើប្រាស់ ក្នុងការឆ្លើយតប និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកបាណន់ ។

លោក សាន ហាក់ បានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ ស្ថានភាពនៃការផ្ទុះជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង នៅតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋគ្រប់ៗរូប ខណៈជំងឺសកលមួយនេះកំពុងតែបំផ្លាញជីវិតអ្នកជំងឺឱ្យមានការស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ហើយកំណើននៃអ្នកឆ្លងថ្មីមានជារៀងរាល់ថ្ងៃនោះ ។

លោក បានផ្តំផ្ញើឱ្យអាជ្ញាធរស្រុកបាណន់ ត្រូវយកសម្ភារទាំងនេះទៅប្រើប្រាស់ឱ្យចំគោលដៅសម្រាប់ការជួយសង្រ្គោះប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅពេលជួបនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ ដើម្បីសហគមន៍យើងគ្មានជំងឺកូវីដ-១៩ ៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img