19 C
Phnom Penh
Monday, January 13, 2025

ក្រុមការងារចម្រុះចុះឃាត់ខ្លួនជនសង្ស័យ ដែលកំពុងធ្វើការឈូយឆាយដីព្រៃលិចទឹក នៅឃ្លាំងទឹកទំនប់៧៨

ភ្នំពេញ៖ តាមការណែនាំរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត នៅវេលាម៉ោង១០ ព្រឹក នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញរបស់លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ក្រុមការងារចម្រុះរដ្ឋបាលក្រុង រួមមាន សង្កាត់ស្រង៉ែ ប៉ុស្ត៍រដ្ឋបាលសង្កាត់ស្រង៉ែ ដឹកនាំដោយ លោក ហាយ យង់ ប្រធានការិយាល័យ សាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និងសន្តាប់ធ្នាប់សាធារណៈបានសហការជាមួយរដ្ឋបាលជលផលខេត្ត បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨។

ក្នុងការចុះបង្ក្រាបទបល្មើសនេះ ក្រុមការងារបានប្រទះ ឃើញជនសង្ស័យ ឈ្មោះ ឡាំង ថាន ភេទប្រុសអាយុ២៩ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះឡាំង ធារី ភេទប្រុសបានកំពុងបើកត្រាក់ទ័រភ្ជួរឈូសឆាយដីព្រៃលិចទឹកនៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ការឈូយឆាយនេះមានទំហំផ្ទៃដីព្រៃលិចទឹកដែលបានទ្រ្ទានមានទំហំ 13.91ហិកតា ដែលនេះជាករណីបទល្មើសជាក់ស្តែង ។

ជាមួយនឹងបទល្មើសខាងលើ រដ្ឋបាលជលផលបានចាប់ឃាត់ត្រាក់ទ័រ និងអ្នកបើកបរត្រាក់ទ័រ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនទាំងអស់សូមបញ្ឈប់ការទន្ទ្រាន ឬឈូសឆាយព្រៃលិចទឹកបន្តទៀត ដើម្បីទុកជាជំរកត្រីពងក៏ដូចជាជីវៈចម្រុះផ្សេងៗទៀត៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img