ស្តាប់អត្ថបទជាសម្លេង


ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលសម្ភារបរិក្ខាម៉ាស៊ីនជា ឧបករណ៍ សម្ភារបច្ចេកទេសមន្ទីរ ពិសោធន៍ពីលោកស្រី លី អាយឡាន ប្រធានអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។
លោកស្រី រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះជំនួយមនុស្សដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោកដែលតែងគាំទ្រយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីកររាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។




សូមបញ្ជាក់ថា៖ ជំនួយរបស់អង្គការសុខភាពពិភពលោកផ្តល់ជូនក្រសួងសុខាភិបាល បានទទួលពីអង្គការសុខាភាពពិភពលោកមានដូចជា៖
1. HPLC (High Performance Liquid Chromatograph) ម៉ាស៊ីនវិភាគគុណភាពឱសថ Shimadzu,3Detectors(PDA, RF and RID Detector)មួយគ្រឿង និងបរិក្ខាបច្ចេកទេស១ចំនួនបន្ថែមដែលអាចបើប្រាស់យ៉ាងតិច២ឆ្នាំ ប្រើប្រាស់សម្រាប់ការងារវិភាគឱថស ។
a. វិភាគរកអត្តសញ្ញាណ(Identification)សារធាតុសកម្មឱសថ
b. វិភាគរកកំហាប់ឬ បរិមាណសារធាតុសកម្ម (Assay) ដែលមានក្នុងឱសថ
c. វិភាគរកសារធាតុមិនសុទ្ធឬ សារធាតុភ្ជាប់ដែលជាប់មកជាមួយឱសថ (Impurities)
d. វិភាគរកសារធាតុដែលបានដាក់ចូលក្នុងរូបមន្តឱសថក្នុងការថែរក្សា (Preservative) ឱសថដើម្បី
ជំនួយក្នុងការថែទាំគុណភាពឱសថ
2. Dehumidifier control machine (ម៉ាស៊ីនបឺតសំណើម) Model HD-60B, Harison មួយគ្រឿង សម្រាប់ជួយកែតម្រូវ ឬកាត់បន្ថយសំណើមខ្យល់បរិយាកាសក្នុងមន្ទីរពិសោធន៍។
3. Automatic glassware washer (ម៉ាស៊ីនស្វ័យប្រវត្តិលាងកែវពិសោធន៍ និងសម្ភារៈ) មួយគ្រឿងសម្រាប់ ការងារលាងសម្អាតកែវពិសោធន៍និងសម្ភារតាមស្តង់ដារអន្តរជាតិ។
4.Particle counter,Model38889,Japan (ឧបករណ៍រាប់ភាគល្អិតខ្យល់បរិយាកាសក្នុងមន្ទីរពិសោធន៍) មួយគ្រឿង និង Portable air sampler (ឧបករណ៍ស្រង់សំណាកខ្យល់)មួយគ្រឿងសម្រាប់ត្រួតពិនិត្យ គុណភាពខ្យល់បរិយាកាសក្នុងមន្ទីរពិសោធន៍ឲ្យស្របតាមស្តង់ដាអន្តរជាតិ។
5. Computer Dell OptiPlex 5080MT 5គ្រឿង និង Multifunction photocopy/printer/scan កំព្យូទរ័ និងម៉ាស៊ីនថតចំលងពហុមុខងារជាមួយការព្រីននិង ស្កេន) មួយគ្រឿង សម្រាប់ការងារអភិវឌ្ឈន៍ ប្រពន្ធ័ឯកសារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ប្រពន្ធ័គ្រប់គ្រងទិន្នន័យ និងការស្នើសុំវិភាគសំណាកតាម ប្រពន្ធ័អនឡាញ ជាដើម៕






អត្ថបទ និងរូបភាពដោយ៖ Puthi News