30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងវប្បធម៌ ត្រៀតមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅ ឆ្នាំ២០២២

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានត្រៀតមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ ខាងមុខ។ ប្រាសាទដ៏ចំណាស់នេះ គឺជាអតីតទីតាំងរាជធានីខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ 

ប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ពោលគឺមានអាយុកាលជាង ១ ០០០ឆ្នាំ មកហើយ។ មានលក្ខណៈជាប្រាសាទភ្នំ ប្រាសាទកោះកេរ មានកម្ពស់ប្រមាណ៣៥ម៉ែត្រ មានកាំជណ្តើរប្រមាណ៥៥កាំ ហើយចែកចេញជា៧ថ្នាក់ បែរមុខទៅរាជធានីអង្គរ។

យោងតាមជំនួបពិភាក្សាការងារជាមួយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជាប្រចាំនៅអង្គការយូណេស្កូ និងលោកស្រី Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោក Jing Feng ប្រធានការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីស្នាក់កណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗចំនួន០៣ចំនុចរួមមាន៖

១- ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុង ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស។

២-វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។ 

៣- កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

យោងតាមកិច្ចពិភាក្សានេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ជាមួយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img