25 C
Phnom Penh
Thursday, October 31, 2024

ក្រសួងធនធានទឹកនិងឧតុនិយម៖ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV នៅចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង០២រសៀល

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១បានចេញសេចក្តីជូនដំណឹងស្តីពីកាំរស្មីUV ថាយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឱ្យឃើញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត១០ ដែលជាកម្រិតឱ្យ មានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង១០ ព្រឹក ដល់ម៉ោង០២ រសៀល) ។

ការកើនឡើងសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។

យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ។

ក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img