25 C
Phnom Penh
Thursday, October 31, 2024

ក្រសួងជំនាញកំពុងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់លក្ខខណ្ឌអប្បបរមា សម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹង

នាពេលថ្មីៗនេះលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការទិញ លក់ភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំដែលមានចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមប្រឹក្សានីតិកម្មផងនោះ បានបង្ហាញឱ្យឃើញនូវសារៈសំខាន់នៃអនុក្រឹត្យមួយនេះខណៈដែលកន្លងមកកម្ពុជាពុំទាន់មានការកំណត់លើការទិញ លក់ចំពោះភេសជ្ជៈស្រវឹងនេះនៅឡើយ។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ នី និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិតក្រសួងព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែមិថុនានេះថា សេចក្តីព្រាងអនុក្រឹត្យខាងលើនោះបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនបួន។ ទី១.កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។ ពិសេសទប់ស្កាត់យុវជនដែលជាអនីតិជន។ ទី២. ចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងជាផ្នែក មួយនៃការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកសាងធនធានមនុស្ស ពិសេសយុវជនដែលជាទំពាំងស្នងឬស្សី។ ទី៣. កំណត់អាយុអប្បបរមាក្នុងការទិញលក់ និងផ្សព្ទផ្សាយភេសជ្ជៈគ្រឿងស្រវឹងស្របច្បាប់ដើម្បីទប់ស្កាត់ការសេពគ្រឿងស្រវឹងក្នុងវ័យមិនទាន់គ្រប់អាយុ ព្រមទាំងបង្កើនប្រ ប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់ ដែលផ្តើមចេញពីការសេពគ្រឿងស្រវឹង និងទី៤. ដែលជាចំណុចចុងក្រោយគឺកំណត់លក្ខខណ្ឌអប្បរមាសម្រាប់ការទិញ លក់ ការផ្តល់សេវា និងការផ្សព្វផ្សាយភេសជ្ជៈគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យមិនទាន់គ្រប់អាយុ ឬក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ព្រមទាំងបង្កើនប្រសិទ្ធិភាពក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់ ដែលកើតចេញពីការប្រើប្រាស់គ្រឿងស្រវឹង។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img