ភ្នំពេញ: លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកជាផ្លូវការនៅកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
កម្មវិធីនេះ បានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានអ្នកចូលរូមប្រមាណ៣៧០០នាក់ដែលរួមមានជាសិក្ខាកាម យុវជន និងលោកគ្រូអ្នកគ្រូ រួមទាំងតំណាងវិស័យឯកជនផងដែរ។
ថ្លែងទៅកាន់សិក្ខាកាម លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញគឺ «គ្រប់គ្នាពេលដែល រៀនចប់គឺចេះ ចេះហើយគឺមានការងារធ្វើ»។ សម្រាប់ឯ លោករដ្ឋមន្ត្រី បើសិនជាពេលចប់មានតែសញ្ញាបត្រ ប៉ុន្តែអត់មានការងារធ្វើ នោះក៏មិនមែនជាលទ្ធផលជោគជ័យដែលប្រមុខរាជរដ្ឋាភិបាលចង់បាននោះទេ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីជាប្រមុខ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដើម្បីទទួលបានជំនាញជាក់លាក់មួយដោយពិតប្រាកដ និងមានការងារសមរម្យក្រោយបញ្ចប់ការបណ្តុះបណ្តាលដោយក្នុងនោះរដ្ឋាភិបាលនឹងឧបត្ថមយុវជនដែលជាសិក្ខាកាមមកពីគ្រួសារក្រីក្រនូវទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែ៕
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News