26 C
Phnom Penh
Saturday, July 27, 2024

កំពង់ឆ្នាំង កាន់តែធ្ងន់ហើយ! ថ្ងៃនេះរកឃើញអ្នកវិជ្ជមាន៦៦នាក់ និងស្លាប់ម្នាក់ ដោយសារជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន៦៦នាក់ បន្ថែមទៀត ឆ្លងកូវីដ-១៩ និងអ្នកជំងឺម្នាក់បានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ ដែលទើបនឹងរកឃើញថ្មីទាំង៦៦នាក់នេះ ជាអាជីវករ កសិករ បុគ្គលិកធនាគារ និងសិស្ស។

ដោយឡែកអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវីដ-១៩ ឈ្មោះ ឡេង គឹមសាន ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៣ ១២៣នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៦៨៤នាក់ ស្លាប់ចំនួ៩៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៤៦នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img