22 C
Phnom Penh
Saturday, December 21, 2024

កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលខូចខាត ត្រូវបានក្រុមហ៊ុនឯកជនជួសជុលសងរដ្ឋឡើងវិញ

ភ្នំពេញ៖ កំណាត់ផ្លូវ ព្រមទាំងប្រព័ន្ធលូដែលរងការខូចខាត កាលពីពេលកន្លងទៅ ដែលបង្កឡើងដោយការដ្ឋានសំណង់របស់ក្រុមហ៊ុនប៊ូយ៉ុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនមួយនេះធ្វើការជួសជុលសងវិញហើយ។

សូមជម្រាបថា កាលពីសប្ដាហ៍មុនរហូតដល់សប្ដាហ៍នេះ ក្រុមហ៊ុនប៊ូយ៉ុងបានដាក់គ្រឿងចក្រធ្វើការជួសជុលផ្លូវប្រវែងជា៣០០ម៉ែត្រ និងដាក់ប្រព័ន្ធលូថ្មីនៅកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីនៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន ដែលជាការធ្វើសងមករដ្ឋបាលរាជធានីភ្នំពេញវិញ ក្រោយពីបានធ្វើឱ្យខូចនិងបែកបាក់កាលពីឆ្នំា២០២០កន្លងទៅ ហើយខណៈនេះសកម្មភាពនៃការជួសជុលផ្លូវ និងដាក់ប្រព័ន្ធលូថ្មីនេះ ជិតរួចរាល់ផង។

គួររំឭកថា កាលពីខែមករាឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឱ្យក្រុមហ៊ុនប៊ូយ៉ុងធ្វើការជួសជុលផ្លូវដែលខូច និងដាក់ប្រព័ន្ធលូថ្មី សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ព្រោះតែក្រុមហ៊ុនមួយនេះបានយករថយន្តដឹកស៊ីម៉ងត៍ ដឹកដែក ដឹកខ្សាច់ និងដឹកថ្មមកចតលើទ្រូវថ្នល់លើគម្របលូបណ្ដាលឱ្យបែកបាក់ ខូចខាតផ្លូវខាងមុខក្រុមហ៊ុននេះ ប្រវែងជាង៣០០ម៉ែត្រ និងទទឹងជាង៤ម៉ែត្រ៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img