27 C
Phnom Penh
Thursday, December 26, 2024

កូរ៉េខាងជើង ថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការសម្រេចចិត្តផ្ដល់រថក្រោះ ឱ្យអ៊ុយក្រែន

(សេអ៊ូល)៖ កូរ៉េខាងជើង បានចេញមុខថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការសម្រេចចិត្តបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ឱ្យអ៊ុយក្រែន ដោយចោទថាទីក្រុងវ៉ាស៊ីនតោន កំពុងពង្រីកការធ្វើសង្រ្គាមប្រូកស៊ី (proxy war) ដើម្បីបំផ្លាញរុស្ស៉ី។

ប្រតិកម្មខាងលើរបស់ទីក្រុងព្យុងយ៉ាង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីដើមសប្ដាហ៍កន្លងទៅនេះបានប្រកាសបញ្ជូនរថក្រោះ Abrams ចំនួន ៣១គ្រឿង ដើម្បីជួយទាហានអ៊ុយក្រែន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីល្ងាច ថ្ងៃសុក្រសប្ដាហ៍នេះ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូជុង (Kim Yo Jong) បានបន្ទោសសហរដ្ឋអាមេរិកថាជាអ្នកបង្កវិបត្តិនៅអ៊ុយក្រែន ដោយថែមទាំង ចោទទៀតថាទីក្រុងវ៉ាស៊ីនតោន បានឆ្លង «បន្ទាត់ក្រហម» តាមរយៈការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែន។

អ្នកនាង គីម យ៉ូ ជុង បានគូសបញ្ជាក់ដូច្នេះថា «រឿងទាំងអស់គឺបង្កឡើងដោយចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ដើម្បីតែអនុត្តរភាពរបស់ខ្លួនឯង ដោយពង្រីក ការធ្វើសង្រ្គាមប្រូកស៊ី សំដៅបំផ្លាញរុស្ស៉ី…ហើយទីក្រុងព្យុងយ៉ាងនឹងឈរប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនរុស្ស៉ី»។

គួរបញ្ជាក់ថា ក្រៅតែពីប្រទេសស៊ីរី និងរុស្ស៉ី កូរ៉េខាងជើងគឺជាប្រទេសតែមួយគត់ដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាពរបស់តំបន់លូហាន និងដូណេត ជាតំបន់ផ្ដាច់ខ្លួនពីរ ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ជំហរបែបនេះរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានក្រុមអ្នកវិភាគមើលឃើញថាជាការចាប់យកឱកាសពង្រឹង សម្ព័ន្ធភាពឱ្យកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយក្នុងចំណោម៥ និងដែលតែងតែបោះឆ្នោតវេតូ ការពារកូរ៉េខាងជើងពីទណ្ឌកម្មអន្តរជាតិ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img