27 C
Phnom Penh
Sunday, October 27, 2024

កីឡាករ ៦នាក់ស៊ុតបាន ៤គ្រាប់ស្មើគ្នានិងច្រើនជាងគេនៅ FIFA World Cup 1962

(អឺរ៉ុប)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 1962 ដែលរៀបចំធ្វើឡើងនៅទឹកដីប្រទេសឈីលី មានក្រុមជម្រើសជាតិប្រេស៊ីល គ្រងតំណែងជើងឯក ខណៈស្ថិតក្នុងការប្រកួតមានកីឡាករចំនួន ៦នាក់រកបានគ្រាប់ស៊ុតបញ្ចូលទី ៤គ្រាប់ស្មើគ្នានាមជាអ្នករកបានច្រើនគ្រាប់ជាងគេនាពេលនោះ។

ចំណោមកីឡាករទាំង ៦នាក់ដែលរកបានគ្រាប់បាល់ច្រើនជាគេ ៤គ្រាប់ស្មើគ្នានាពេលនោះរួមមានសមាជិកកីឡាករប្រេស៊ីល ២នាក់រួមមានកីឡាករ Garrincha និង Vava រួមជាមួយកីឡាករម្ចាស់ផ្ទះ Leonel Sanchez, កីឡាករហុងគ្រី Florian Albert, កីឡាករ Valentin Ivanov និងកីឡាករ Drazan Jerkovic។

គួរំលឹកផងថា ព្រឹត្តិការណ៍ FIFA World Cup 1962 រៀបចំឡើងនៅប្រទេសឈីលី មានត្រឹម ១៦ប្រទេសចូលរួមមកពីទ្វីបចំនួន៣ រួមមាន ទ្វីបអឺរ៉ុប, ទ្វីបអាមេរិកខាងត្បូង និងទ្វីបអាមេរិកខាងជើង។

បញ្ជាក់ផងថា ព្រឹត្តិការណ៍ FIFA World Cup 2022 នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ចិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានក្រុមជម្រើសជាតិ ៣២ប្រទេសមកពី ៥ទ្វីបចូលរួមប្រជែង ខណៈក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនេះ ៥លើកច្រើនជាងគេ៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img