កាលពីថ្ងៃពុធ រដ្ឋកាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដំបូងគេនៅសហរដ្ឋអាមេរិកដែលបញ្ជាឲ្យគ្រូបង្រៀននិងបុគ្គលិកដទៃទៀតនៅតាមសាលាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬធ្វើតេស្តិ៍ជាប្រចាំ
ដែលសកម្មភាពនេះត្រូវបានអភិបាលរដ្ឋចាត់ទុកថាជា «វិធានការប្រកបដោយការទទួលខុសត្រូវ» ដើម្បីធានាសុវត្ថិភាពកុមារ។
ការតម្រូវឲ្យចាក់វ៉ាក់សាំងជាកំហិតនេះបានអនុវត្តតាមបទបញ្ជាស្រដៀងគ្នាដែលត្រូវបានដាក់ចេញចំពោះបុគ្គលិកសុខាភិបាលនិងបុគ្គលិករដ្ឋ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ាបាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ពួកយើងគិតថានេះជាមធ្យោបាយដ៏ល្អក្នុងការបន្តបើកសាលារៀន និងដោះស្រាយកង្វល់ដ៏ធំបំផុតដែលឪពុកម្តាយដូចជាខ្ញុំផ្ទាល់
មានចំពោះកូនក្មេងតូចៗ។»
ការប្រកាសបែបនេះរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្ត្រីសហជីពគ្រូបង្រៀនរដ្ឋ។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន Reuters ករណីឆ្លងកូវីដ-១៩នៅអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៦ខែកន្លងមកនេះដោយសារតែការ
ឆ្លងរាលដាលនៃវ៉ារ្យង់ Delta ។
សូមបញ្ជាក់ថា សេតវិមានបាននិយាយកាលពីសប្តាហ៍មុនថា ជិត៩០%នៃគ្រូបង្រៀននិងបុគ្គលិកនៅសាលារៀនបានចាក់វ៉ាក់សាំងរួចរាល់៕




អត្ថបទនិងរូបភាពដោយ Puthi News